Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកល្វាឯម រៀបចំគ្រឿងឧបភោគបរិភោគ និងជំនួយដល់ពលរដ្ឋក្នុងភូមិវាលធំកំពុងបិទ

បានផុស

នៅ

រដ្ឋបាលស្រុកល្វាឯម ខេត្តកណ្ដាល ថ្ងៃនេះបានរៀបចំយកជំនួយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់​ប្រជាពល​រដ្ឋ​ជាង៨២៥នាក់ក្នុងភូមិវាលធំ ដែលកំពុងធ្វើចត្តាឡីសួកតាមផ្ទះរៀងៗខ្លួន ស្របពេលភូមិមួយផ្នែក​ធំ​​ត្រូវ​បាន​បិទមិនឱ្យមានការចេញចូលដែរនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃនេះថា ក្រុមការងារកំពុងរៀបចំផ្ដល់ជំនួយជាស្បៀងអាហារខ្លះ​ដល់ប្រជាពលរដ្ឋភូមិវាលធំ ដែលកំពុងបិទមិនឱ្យមានការចេញចូល និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដើម្បីបង្ការការរីករាលដានជំងឺកូវីដ១៩ នៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។​

លោក កន សុខកាយ មានប្រសាសន៍ថា៖ “រដ្ឋបាលស្រុក រួមជាមួយរដ្ឋបាលខេត្ត បានរៀបចំអំណោយជាគ្រឿង​ឧបភោគបរិភោគ​​របស់​កាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានធ្វើ​ចត្តាឡីស័ក​នៅ​តាមផ្ទះនីមួយៗ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រហូតមានគោលការណ៍អនុញ្ញាត​ឱ្យ​បើកភូមិឡើងវិញ។”

អភិបាលស្រុកល្វាឯម រូបនេះបានឱ្យដឹងបន្ថែមថា ឯកឧត្ដមអភិបាលខេត្តបានឧបត្ថម្ភអង្ករ១០តោន ពងទា៥,០០០គ្រាប់។ ក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងភូមិដែលកំពុងបិទនេះ មាន៥០គ្រួសារមានជីវភាពខ្សត់ខ្សោយ នឹងទទួលបានអង្ករមួយបាវ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូលាងដៃ អាល់កុល និងម៉ាស។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “ចំពោះអំណោយរបស់កាកក្របាទក្រហមអនុសាខាស្រុក នឹងផ្ដល់ដល់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នូវអង្ករ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈអនាម័យមួយចំនួន ដោយចំពោះអ្នកធ្វើចត្តាឡីស័កនៅផ្ទះនឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០,០០០រៀល ចំណែកអ្នកនៅមណ្ឌលចត្តាឡីស័កដែលមិនអាចធ្វើការធ្វើ ឬរកចំណូលបាននោះ នឹងទទួលបាន ១០០,០០០រៀល”។

ប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម ខាងលើនេះ បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលស្រុក សហការជាមួយក្រុមការងារនៃមន្ទីរពេទ្យបង្អែកស្រុក បានយកវត្ថុសំណាកប្រជាពលរដ្ឋក្នុងធ្វើតេស្តរួចរាល់ចំនួនជិត៩០០ (រួមទាំងអ្នកក្រៅភូមិវាលធំ) ដោយលោកនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “បើទោះជាលទ្ធផលអវិជ្ជមានទាំងអស់ក៏ដោយ ក៏ត្រូវបិទភូមិបន្តទៀត គឺរហូតគ្រប់១៤ថ្ងៃ។ តែបើលទ្ធផលអវិជ្ជមានទៀត យើងនឹងបន្ធូរបន្ថយខ្លះ គឺឱ្យមានការលក់ដូរស្បៀង និងទំនិញនៅក្បែរនោះ ដើម្បីឱ្យអ្នកភូមិបានទិញប្រើប្រាស់”។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកវិជ្ជមានកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងស្រុកល្វាឯម មកដល់ពេលនេះ មានចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់ ដោយមានអ្នកជំងឺចំនួន៨នាក់នៅភូមិវាលធំ ១នាក់ភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង និង អ្នកជំងឺម្នាក់ទៀតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ។ អ្នកជម្ងឺ វិជ្ជមានកូវីដ-១៩ ទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានអត្ថបទពាក់ព័ន្ធ៖

រដ្ឋបាលស្រុកល្វាឯម ត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតបារម្ភកើនអ្នកវិជ្ជមានកូវីដ-១៩

អ្នកភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ១០នាក់ និងកំពុងរង់ចាំលទ្ធផលបន្


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម