ព័ត៌មានជាតិ
សហជីពនៅកម្ពុជាថ្កោលទោសក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលបណ្តុះតែមនុស្សអសីលធម៌
សហជីពនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមដែលមាននិន្នការប្រឆាំងជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលបណ្តុះតែមនុស្សពាលគ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន មានសណ្ដានអាក្រក់ ដែលពលរដ្ឋគ្រប់រូបមិនត្រូវយកខ្លួនបៀត។
ការថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីបានឮសារសំឡេងរវាងសមាជិកក្រុមប្រឆាំងអះអាងខ្លួនថា ជាអ្នកសារព័ត៌មានទូរទស្សន៍សំឡេងមនសិកាខ្មែរទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយប្រើពាក្យសម្តីព្រហើនមិនស្គាល់ ខ្ពស់ទាប មិនចេះគោរពចាស់ទុំ គ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើពាក្យសម្តី វោហារសព្ទ ប្រមាថប្រទេសជាតិខ្លួនឯង មើលងាយមកលើថ្នាក់ដឹកនាំប្រទេសជាតិ ក៏ដូចជាអង្គព្រះមហាក្សត្រ ដោយសម្តីអសុរោះគ្មានសីលធម៌ សុជីវធម៌ ហើយតែងធ្វើការងារក្នុងចេតនាទុច្ចរិតគម្រក់។
លោកថា៖«ក្នុងនាមសហជីពក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល និងក្រុមបក្សប្រឆាំង ដែលតែងតែប្រើពាក្យសម្តីវោហារសព្ទ ប្រមាថមើលងាយមកលើប្រទេសជាតិខ្លួនឯង មកលើថ្នាក់ដឹកនាំប្រទេសជាតិក៏ដូចជាអង្គព្រះមហាក្សត្រ ហើយក៏សុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្រុមជននេះឱ្យបានម៉ឺនម៉ាត់តាមផ្លូវច្បាប់»។
បើតាមលោកសំ សឿន គណបក្សប្រឆាំងដែលរលាយតាំងពីនៅក្នុងស្រុក រហូតដល់ក្រៅស្រុករកកន្លែងឈរជើងមិនបាននេះដោយសារតែ ឥរិយាបទ ធនធានមនុស្ស ក្នុងបក្សប្រឆាំងសុទ្ធតែមនុស្សគ្មានសីលធម៌ សុជីវធម៌ គ្មានស្គាល់គុណទោស បុណ្យបាប។

ទន្ទឹមនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ក៏បានថ្លោលទោសចំពោះក្រុមការងារទូរទស្សន៍មនសិកាខ្មែរ ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ។ តាមរយៈសារសំឡេងនិយាយទូរសព្ទជាមួយសម្តេចតេជោ បង្ហាញថា ក្រុមនេះពិតជាគ្មានសីលធម៌ សុជីវធម៌ក្នុងការនិយាយជាមួយចាស់ទុំ ថ្នាក់ដឹកនាំរបស់កម្ពុជា មិនសមជាអ្នកសារព័ត៌មាន និងជាក្រុមមនុស្សគ្មានការអប់រំត្រឹមត្រូវ។
លោកថា៖«គាត់នេះខ្ញុំយល់ឃើញថា ជាជនដែលបណ្តុះដោយក្រុមប្រឆាំងក្បត់ជាតិ មានសម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយខ្នង។យើងសំឡឹងឃើញថា ក្រុមយុវជន ដែលសម រង្ស៊ី បណ្តុះនៅពីក្រោយខ្នងគឺជាក្រុមប្រឆាំងផ្កាប់មុខ ធ្វើការមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យសង្គមទទួលស្គាល់ជាការធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរដល់អ្នកសារព័ត៌មាន»។

ចំណែក លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ បានប្រតិកម្មជាខ្លាំង និងបានហៅធនធានក្រុមប្រឆាំងនោះថា ជាមនុស្សពាលព្រហើននិយាយគ្មានក្រមសីលធម៌ សុជីវធម៌ខ្លួន មិនស្គាល់ចាស់ទុំបុណ្យបាប ជាពួកទមិឡអត់សាសនា។ លោកបន្ថែមថា នេះជាសន្តានអាក្រក់ដែលទណ្ឌិត សម រង្ស៊ី សាបព្រួសបណ្តុះបណ្តាលធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលប្រជាជាតិខ្មែរទាំងមូលមិនអាចទទួលយកបានដាច់ខាត។
លោកថា៖«បងប្អូនពិចារណាមើល មេវាចារិកអ៊ីចឹង សម្តីគ្មានសីលធម៌ បើអាកូនចៅចេញមកពាលហ្មងសម្តីអត់ស្គាល់ចាស់ស្គាល់ទុំ ស្គាល់បុណ្យ ស្គាល់បាបទេ»។
សហជីពនៅកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ ដែលសកម្មជនប្រឆាំង តែងប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានសីលធម៌ សុជីវធម៌ ដោយច្រើនក្រុមប្រឆាំងតែងនាំគ្នាជេរប្រមាថ មើលងាយ ទាំងថ្នាក់ដឹកនាំប្រទេស និងអង្គព្រះមហាក្សត្រ គ្មានការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារក្នុងចេតនាទុច្ចរិត បំផ្លាញប្រទេសជាតិ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង