Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស ស្នើ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ទាំងអស់​រៀបចំ​បញ្ជី​ឈ្មោះ ដើម្បី​ចាក់​វ៉ាក់សាំង​

បានផុស

នៅ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ម្សិលមិញ​បាន​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ទាំងអស់ ដេ​ល​កំពុងធ្វើការ​នៅ​កម្ពុជា ប្រញាប់​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គលិក និង​សមាជិកគ្រួសារ ដែលមាន​បំណង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផ្តល់​មក​ឲ្យ​ក្រសួង ដើម្បី​រៀបចំ​ចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​។​

​ការបញ្ជាក់​របស់​ក្រសួងការបរទេស​បាន​ធ្វើឡើង​តាមរយៈ​កំណត់​ទូត​មួយ​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។

​កំណត់​ទូត​បាន​លើកឡើងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​កោតសរសើរ​ដល់​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយដោយ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​បុគ្គលិក​បរទេស​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្រៅប្រទេស និង​សមាជិកគ្រួសារ ដែល​រស់នៅ​ជាមួយ ហើយ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ដោយ​មិន​គិតថ្លៃ​។​

​ជាមួយគ្នា​នោះ ក្រសួងការបរទេស​បាន​ស្នើ​សុំឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​បញ្ជី​ឈ្មោះ​រដ្ឋ​បរទេស និង​សមាជិកគ្រួសារ ដែល​អមដំណើរ ហើយ​ដែល​មានបំណង​ទទួល​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រៀបចំ​ឱ្យបាន​រលូន​។ បញ្ជី​ឈ្មោះ​នេះ ត្រូវ​រាប់បញ្ចូល​ទាំង​ឈ្មោះ​អាយុ (​ចាប់ពី​អាយុ​១៨ ឆ្នាំ​) និង​មុខតំណែង ព្រមទាំង​តំណែង​ផ្លូវការ និង​វ៉ាក់សាំង​ដែល​ពេញចិត្ត (Sinopharm ឬ Astrazeneca)​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​៦២​នាក់​ទៀត​។ ក្នុងនោះ មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​៦០​នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន​០២​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនោះ នៅ​ភ្នំពេញ ចំនួន​២៨ នាក់​, នៅ​កំពង់ធំ​ចំនួន​១​នាក់​, នៅ​កណ្ដាល​ចំនួន​១៦​នាក់​, នៅ​ព្រៃវែង​ចំនួន​៧​នាក់​, និង​នៅ​កោះកុង​ចំនួន​៨​។​
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះដែរ កម្ពុជា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​១២២៥ នាក់ និង​ជាសះស្បើយ​ចំនួន​៦១៩​នាក់ និង​មាន​អ្នកស្លាប់​ចំនួន​០១​នាក់​៕

កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម