ព័ត៌មានជាតិ
ដាំបាយជិតដបសាំងមិនប្រយ័ត្ន បណ្តាលឱ្យឆេះផ្ទះអស់ ២ខ្នង នៅសង្កាត់គោកចក
នៅវេលាម៉ោង ០៩៖២០នាទី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងផ្ទះ ដែលមានទំហំ៨x១០ ម៉ែត្រ ធ្វើពីឈើប្រកសង្ក័សី ជញ្ជាំងឥដ្ឋ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ រៀល វី ភេទស្រី អាយុ ៦៧ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យត្រូវបានរលត់ទាំងស្រុង នៅវេលាម៉ោង ១០៖៤០នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើឡានពន្លត់អគ្គីភ័យអស់ចំនួន ៤គ្រឿង (ឡានអប្សារា ១គ្រឿង ឡាននគរបាលបេតិកភណ្ឌ ១គ្រឿង និងឡានស្នងការខេត្ត ២គ្រឿង)។ ចំណែក សម្ភារៈបាត់បង់ រួមមាន ផ្ទះ ២ខ្នង ជាប់គ្នាទំហំ៨x១០ ឯកសាររដ្ឋបាល (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ឆេះអស់) និងមានមនុស្សម្នាក់រងរបួសស្រាល។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពីម្ចាស់ផ្ទះដាំបាយជាមួយចង្ក្រានហ្កាស់ នៅក្បែរដបសាំងប្រហែល ២ម៉ែត្រ ទើបបង្កឱ្យមានការផ្ទុះចង្ក្រានហ្គាស ឆេះដបសាំង និងឆេះផ្ទះតែម្ដង៕
ដោយ៖ជុន កុសល



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ