ព័ត៌មានជាតិ
អ្នកវិភាគ៖ចរិតច្រឡោងខាមនៃក្រុមទណ្ឌិត សម រង្ស៊ី ជានយោបាយជ្រុលនិយមបំបែកបំបាក់ជាតិដែលពលរដ្ឋមិនត្រូវដើរតាម
ក្រុមអ្នកវិភាគ បានចាត់ទុក ចរិតច្រឡោងខាម ធ្វើឡើងដោយក្រុមបក្ខពួកទណ្ឌិត សម រង្ស៊ី គឺជាការធ្វើនយោបាយជ្រុលនិយម បំបែកបំបាក់ជាតិ ដែលពលរដ្ឋគ្រប់រូបទាំងក្នុង និងក្រៅប្រទេសមិនត្រូវដើរតាម។
ក្រុមអ្នកវិភាគលើកឡើងបែបនេះ បន្ទាប់ពីមានសារសំឡេងក្រុមប្រឆាំង បានទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ដោយប្រើពាក្យសម្តីគ្មានសីលធម៌ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកថុង ម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា ការទូរសព្ទផ្ទាល់ទៅសម្តេចតេជោ ហ៊ុន សែន ដោយប្រើពាក្យមិនសមគួរ ជាអំពើអសីលធម៌ គ្មានការគោរពចាស់ទុំ និងថ្នាក់ដឹកនាំប្រទេស។ សកម្មភាពនេះបានបង្ហាញពីភាពខ្សោយផ្នែកសីលធម៌ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន របស់ក្រុមប្រឆាំង។
លោកបញ្ជាក់ថា៖«តាមរយៈសំឡេងសន្ទនាជាមួយសម្តេច[ហ៊ុនសែន] បានបង្ហាញយ៉ាងច្បាស់ពីចរិកពាល ជាមនុស្សពុំមានទទួលបានការអប់រំល្អ ហើយក្រុមប្រឆាំងគឺចូលចិត្តប្រើប្រាស់មនុស្សបែបនេះ យកមកបោកប្រាស់ប្រជាជនខ្មែរ ទាំងខ្លួនឯងមិនស្គាល់ពីសង្គម និងការអភិវឌ្ឍនៅកម្ពុជាឡើយ»។
លោកដាវិតបន្ថែមថា សកម្មភាពនេះក៏បានបង្ហាញយ៉ាងច្បាស់ថា ធនធានមនុស្សរបស់ក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ីនៅពីក្រោយ ដែលសាបព្រោះតែអំពើអាក្រក់ គ្មានសុជីវធម៌។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរយៈសារសំឡេងនោះបង្ហាញថា ក្រុមប្រឆាំងទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង តែងធ្វើនយោបាយដោយគ្មានភាពជាគំរូ គ្មានសីលធម៌ មានតែការបញ្ឆេះកំហឹង ទាំងពាក្យសម្តី និងឥរិយាបទ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឱ្យខូចទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពលរដ្ឋគ្រប់រូបមិនត្រូវដើរតាម។
លោកថ្លែងថា៖«ចេញមកច្រឡោងខាមអ៊ីចឹងបានបង្ហាញឱ្យឃើញថា ក្រុមហ្នឹងសុទ្ធតែច្រឡោងខាម[ព្រហើន]ធ្វើនយោបាយបែបជ្រុលនិយម អ៊ីចឹងវាបានបង្ហាញឥរិយាបទអាក្រក់ដែលបង្ហាញថាអ្នកឯទៀតមិនគួរដើរតាមនិងឥរិយាបទដ៏អាក្រក់បែបហ្នឹងទេ»។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមថា ជាការធ្វើឱ្យខូចទំនៀមទម្លាប់ប្រៃណីជាតិ សាបព្រោះតែពាក្យគ្រោតគ្រាត មិនស័ក្តសមជាអ្នកឈឺឆ្អាលរឿងប្រទេសជាតិ។
លោកបន្ថែមថា ការសន្ទនាដោយពាក្យពិរោះពិសាគឺជាភាពទាក់ទាញដៃគូរសន្ទនារបស់ខ្លួន ហើយថែមទាំងទទួលបានការសរសើរពីមហាជនដែលបានលឺការសន្ទនានោះ ប៉ុន្តែការប្រើពាក្យមិនសមគួរ ច្រឡើសបើសមានការជេរប្រម្រមាថជាដើមនោះ ក៏ធ្វើឱ្យបាត់បង់តម្លៃខ្លួនទៅតាមនោះដែរ។
លោកថ្លែងថា៖«បើយើងចង់ឱ្យគេកែ ចង់ឱ្យគេស្តាប់ថាយើងជាអ្នកឈឺឆ្អាល យើងដឹងព័ត៌មាន ទទួលបានព័ត៌មានហ្នឹងគួរតែនិយាយដោយពិរោះពិសា បើសិនជាយើងចេញមកជេរប្រទេច អាមឹង មិនគោរពចាស់ទុំអីជាដើម តម្លៃរបស់យើងក៏បាត់ទៅតាមហ្នឹងដែរ»។
បើតាមការលើកឡើងរបស់បញ្ញវន្តទាំង៣ខាងលើនេះ ការប្រើប្រាស់ពាក្យសម្តីអសុជីវធម៌របស់ក្រុមប្រឆាំង គឺជាគំរូអាក្រក់ ព្រហើនមិនគោរពច្បាប់ ធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា ទាំងពាក្យសម្តី និងឥរិយាបទក្រុមប្រឆាំងសុទ្ធ តែជាការបញ្ឆេះកំហឹង ធ្វើឱ្យបែកបាក់ជាតិដែលពលរដ្ឋមិនត្រូវយកខ្លួនបៀត៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)