ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ក្រុមកីឡាករ កីឡាការិនីអុំទូក កំពុងហាត់សមយ៉ាងសកម្ម ដើម្បីត្រៀមប្រណាំងទូកនៅថ្ងៃស្អែកនេះ
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ មុនការប្រណាំងទូកនេះមកដល់ ក្រុមកីឡាក កីឡាការិនីអុំទូក កំពុងតែធ្វើការហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមប្រកួតយកជ័យជម្នះ។

ចំណែក ការរៀបចំផ្សេងៗសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ លោក លី វណ្ណៈ អ្នកនាំពាក្យ និងនាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំតាមទីតាំងនីមួយៗ គឺស្ទើតែរួចរាល់ទាំងស្រុងហើយ ដោយនៅសល់ការងារតិចតួចដែលក្រុមការងារកំពុងតែបង្ហើយ។លោកបានបន្តថា ដោយសារតែនៅក្នុងខេត្តសៀមរាបឆ្នាំនេះ ក៏មានការរៀបចំព្រះរាជពិធីបុណ្យអុំទូកដូចនៅរាជធានីភ្នំពេញដែរ ភ្ញៀវទេសចរ អាចនឹងមកកម្សាន្តច្រើន ព្រោះថា ក្រៅពីបានទស្សនាកម្សាន្តកម្មវិធីប្រណាំងទូក នៅតាមដងស្ទឹងសៀមរាប និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងនោះ ភ្ញៀវទេសចរ ក៏បានទៅកម្សាន្តនៅតំបន់ប្រាសាទបុរាណ តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប និងសហគមន៍ទេសចរណ៍ជាច្រើន។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានធ្វើការណែនាំឱ្យម្ចាស់កន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មិនឱ្យធ្វើការដំឡើងថ្លៃនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមានមកកម្សាន្តនៅខេត្តសៀមរាបបានសប្បាយ និងពេញចិត្តចំពោះការផ្តល់សេវាទេសចរណ៍។ លោករំពឹងថា កម្មវិធីប្រណាំងទូកនៅស្ទឹងសៀមរាបនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន នឹងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស ប្រតិបត្តិករទេសចរ៕




ដោយ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ