ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌី បដិសេធថា វ៉ាក់សាំងអាស្ត្រាហ្សេនេកាផលិតនៅឥណ្ឌាមិនបានបង្កឲ្យមានដុំកំណកឈាមក្នុងសរសៃឈាមធ្ងន់ធ្ងរទេ
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបដិសេដទៅនឹងការលើកឡងថាការវ៉ាក់សាំងអាស្ត្រាហ្សនេកាផលិតនៅឥណ្ឌាមានផលប៉ះពាល់ដល់អ្នកចាក់ដោយធ្វើឲ្យមានដុំកំណកឈាមក្នុងសរសៃឈាមធ្ងន់ធ្ងរ។
តាមរយៈសារជាសំឡេងតាមតេឡេក្រាមនៅថ្ងៃនេះ លោកស្រីបានបញ្ជាក់ថា «ខ្ញុំសូមគោរពអនុញ្ញាតដល់បងប្អូនសាធារណជនថា កុំឲ្យមានការភ័ន្តច្រឡំទៅលើបញ្ហាដែលបានផ្សាយដោយវិទ្យុហ្វ្រង់អាំងទែរណាល់សូណាល់ដែលបាននិយាយពីហេតុការណ៍ដែលបានកើតឡើងក្រោយពីចាក់វ៉ាក់សាំងអាស្ត្រាហ្សនេកាដែលមានដុំកំណកឈាមក្នុងសរសៃឈាមធ្ងន់ធ្ងរដែលធ្វើឲ្យបណ្តាប្រទេសក្នុងអឺរ៉ុបបានផ្អាកការប្រើប្រាស់»។
លោកស្រីបានពន្យល់ថា «ខ្ញុំសូមបញ្ជាក់ថា ប្រភេទវ៉ាក់សាំងដែលយើងទទួលបានពីមជ្ឈមណ្ឌលកូវ៉ាក់ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោកទទួលបានកន្លងទៅនេះហើយកំពុងដំណើរការចាក់ជួនដល់ពលរដ្ឋយើងនេះគឺជាប្រភេទវ៉ាក់សាំងដែលមានឈ្មោះថា កូវីលសែលដែលផលិតនៅប្រទេសឥណ្ឌាដោយទទួលបានអាជ្ញាប័ណ្ណផលិតពីអាអាស្ត្រាហ្សេនេកា មិនមែនផលិតនៅអង់គ្លេសទេ ហើយឥឡូវមានប្រជាពលរដ្ឋយើងមានការភ័ន្តច្រឡំថា វ៉ាក់សាំងនេះមកពីប្រទេសអង់គ្លេស»។
លោកស្រីបានបន្ថែមថា វ៉ាក់សាំងអាស្ត្រាហ្សេនេកាដែលកំពុងមានបញ្ហានៅបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួននោះគឺជាវ៉ាក់សាំងផលិតនៅប្រទេសអង់គ្លេសទេ ហើយប្រទេសនៅអឺរ៉ុបមួយចំនួនបានផ្អាកការប្រើប្រាស់និងកំពុងធ្វើការស្រាវជ្រាវបន្ត។
លោកស្រីបានឲ្យដឹងទៀតថា មកដល់ពេលនេះតាមការបញ្ជាក់របស់អង្គារសុខភាពពិភពលោកវ៉ាក់សាំងអាស្ត្រាហ្សេនេកាផលកិតនៅឥណ្ឌាបានចែកវ៉ាក់សាំងនេះទៅលើបណ្តាប្រទេសនៅលើសកលលោកជាង៥០០លានដូសរួចហើយ ក្នុងចំណោមវ៉ាក់សាំងទាំងនេះអង្គការមិនទាន់ទទួលរបាយការណ៍ថា មានប្រតិកម្មខ្លាំងឬក៏មានបញ្ហាអ្វីធំដុំនៅឡើយទេព្រោះថាមុននឹងប្រប្រាស់វ៉ាក់សាំងនេះមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកដែលបានដាក់ឲ្យប្រើប្រាស់ជាបន្ទាន់។
លោកស្រីបានបញ្ជាក់បន្ថែមថា វាជាហេតុការណ៍ដែលកើតឡើងជាន់ដានគ្នាប៉ុណ្ណោះធ្វើឲ្យមានការភ័ន្តច្រឡំថា ការប្រើវ៉ាក់សាំងនេះធ្វើឲ្យមានកំណកឈាមក្នុងសសរសៃឈាមធ្ងន់ធ្ងរព្រោះវ៉ាក់សាំងផលិតនៅឥណ្ឌាទទួលអាជ្ញាប័ណ្ណពីអង់គ្លេសមានឈ្មោះថាកូវីលសែល។ដូចនេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំបន្តទៀតមិនមែនវ៉ាក់សាំងផលិតនៅប្រទេសអង់គ្លេសនោះទេ។
លោកស្រីបានលើកឡើងទៀតថា អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើងថាការចាក់វ៉ាក់សាំងនៅកម្ពុជាគឺជាការចាំបាច់សម្រាប់ប្រយុទ្ធជាមួយនឹងការរាតត្បាតជំងឺកូវីដ១៩ ដែលយើងកំពុងតែមានការព្រួយបារម្ភមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរ៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង