ព័ត៌មានជាតិ
សាកលវិទ្យល័យចំនួន៥ បានចុះMOUជាមួយគ្នាដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតាមសាកលវិទ្យាល័យ
នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យចំនួន៤ទៀត បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៅតាមសាកលវិទ្យាល័យ ដែលជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មីនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដឹកនាំដោយ បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យដែលចូលរួមក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ មានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ស្វាយរៀង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យជាតិបាត់ដំបង។
ជាមួយគ្នានេះ ការចុះ MOU ធ្វើឡើងស្របគ្នានៅក្នុងកម្មវិធីផ្តល់វិញ្ញាបនបត្របញ្ចប់ធុរកិច្ចថ្មីចំនួន២០ក្រុម (ជំនាន់ទី៣ ទី៤ និងទី៥) នៃមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (ហៅកាត់ NICC) ក្នុងនោះក៏មានការចែករំលែក ពីធុរកិច្ចថ្មីផងដែរដូចជា MOUY និង SmartBox។ មកដល់ពេលនេះ NICC បានបណ្តុះបណ្តាលធុរកិច្ចថ្មីបានចំនួន៣១ក្រុម ដែលបានរួមចំណែកមួយផងដែរដល់សេដ្ឋកិច្ចឌីជីថលកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?