Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្ដល់អាហារ នៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍សប្ដាហ៍ក្រោយ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន និង​កូរ៉េខាងត្បូង នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិ​ករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ១៨-២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ក្រុង​សៀមរាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀងអាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី ​១២ ​វិច្ឆិកា ​បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ត្រូវ​រៀបចំ​ក្រោម​ក្របខណ្ឌ នៃ​សម្ព័ន្ធ ប្រតិបត្តិ​ករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលា​រៀន​សកល ហើយ​នឹង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ពី​បណ្តា​ប្រតិបត្តិ​ករ​ នៃ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ក្នុង​តំបន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​មូលធន​មនុស្ស និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀងអាហារ។

កិច្ចប្រជុំ​កំពូល​នេះ នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​តំណាង នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ជាន់ខ្ពស់ ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​តំណាង​មកពី​ប្រទេស​ចិន ជប៉ុន និង កូរ៉េខាងត្បូង។

កិច្ចប្រជុំ​នេះ ជា​សក្ខីកម្ម នៃ​កាលានុវត្តភាព​ដ៏​ចាំបាច់​បំផុត ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នឹងត្រូវ​រួម​សហការ​លើ​គោលនយោបាយ ដែល​មាន​គោលដៅ លើក​កម្ពស់​សុខភាព ការអប់រំ និង​សក្ដានុពល​នា​ថ្ងៃ​អនាគត​សម្រាប់​កុមារ តាមរយៈ​និរន្តរភាព នៃ​កម្មវិធី ផ្តល់​អាហារ​នៅ​សាលារៀន។

លើស​ពី​នេះ​ទៀត កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធានា​ឱ្យ​បាន​កាន់តែ​ច្បាស់លាស់​ថា កុមារ​នៅ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ផ្សេងៗ ទៀត នឹង​ទទួល​បាន​អាហារ​នៅ​សាលារៀន​ប្រកប​ដោយ​អាហារូបត្ថម្ភ​ខ្ពស់ និង​សុខភាព​ប្រសើរ នៅ​ត្រឹម​បំណាច់​ឆ្នាំ ២០៣០។

ចំពោះ​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​នេះ នឹង​រួមបញ្ចូល​ការពិភាក្សា លើ​ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព ការកែលម្អ​ក្របខណ្ឌ​គោលនយោបាយ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​យន្តការ​ហិរញ្ញប្បទាន និង​ការ​បំផុស កិច្ច​សម្របសម្រួល​អន្តរ​វិស័យ នៃ​ការអនុវត្ត​កម្មវិធី​ផ្តល់​អាហារ និង​ការ​គាំទ្រ​ផ្នែក​អាហារូបត្ថម្ភ​នៅ​សាលារៀន។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​នៅក្នុង​សេចក្ដីជូនដំណឹង​នេះ​ថា កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិ​ករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​តំបន់ អាស៊ីអាគ្នេយ៍ ជា​វេទិកា​ដ៏​ពិ​សេស​មួយ​ដែល​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ អាច​ប្រមូលផ្ដុំ​គ្នា​ផ្លាស់ប្ដូរ​ឧ​ត្ត​មា​នុវត្ត​ន៍ និង​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​អាហារ​ដែល​ប្រកប​ដោយ​អាហារូបត្ថម្ភ​ដល់​កុមារ ដែល​ជា​ការតម្កល់​ភាព​ចាំបាច់ ​នៃ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន ជា​ឧបករណ៍​មួយ ​នៃ​កម្មវិធី​ជាតិ គាំពារ​សង្គម។ កិច្ចប្រជុំ​នេះ នឹង​គូសបញ្ជាក់​ពី​បំណងប្រាថ្នា​ នៃ​កម្ពុជា ចំពោះ​ការ​បណ្តុះ​មូលធន​មនុស្ស ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ការធានា​សុខុមាលភាព ​នៃ​កុមារ។

គួរ​បញ្ជាក់​ថា ​នាពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ដោយ​ប្រើ​កសិផល​សហគមន៍ ដោយមាន​វិសាលភាព​លើ​សាលា​បឋមសិក្សា​គោលដៅ​ប្រមាណ ​២​ ភាគ​ ៣ ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​ការ​គ្របដណ្ដប់​ផ្នែក​ថវិកា​អនុវត្ត​កម្មវិធី​ឱ្យ​បាន​ដល់​សាលាបឋមសិក្សា​ចំនួន​ ១១១៤ និង​ផ្តល់​អាហារ​ជូន​ដល់​កុមារ​ឱ្យ​បាន ​៣០០​ ពាន់​នាក់ នៅ​អំឡុង​ឆ្នាំ​ ២០២៨។

កម្មវិធី​នេះ ក៏បាន​អនុវត្ត​ទន្ទឹមគ្នា​ជាមួយ​កម្មវិធី​អាហារូបករណ៍ ជា​សាច់ប្រាក់ ដែល​ផ្តល់ជូន​សិស្សានុសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ពី​កម្រិត​បឋមសិក្សា​ដល់​មធ្យមសិក្សា ទុតិយភូមិ​ប្រមាណ​ ៦៥ ​ម៉ឺន​នាក់។ ប្រការ​នេះ ជា​ការ​ធានា​បាន​នូវ​ការ​គាំពារ​ផ្នែក​អាហារូបត្ថម្ភ​សមរម្យ និង​បរិស្ថាន​ស្បៀងអាហារ​សមប្រកប ដែល​អាច​រក្សា​ប្រសិទ្ធភាព​ នៃ​ដំណើរការ​លទ្ធកម្ម និង​ការចែក ចាយ​ស្បៀងអាហារ ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​ការធានា​និរន្តរភាព​ នៃ​ហិរញ្ញប្បទាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម