ព័ត៌មានជាតិ
ធនាគារពិភពលោកប្តេជ្ញាពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាលើកែលម្អការអប់រំកម្រិតមូលដ្ឋាន
លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា
ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋានដើម្បីងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ការបង្ហាញនូវចំណាប់អារម្មណ៍នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំផ្ទាល់។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសនៅកម្រិតថ្នាក់ដំបូងក្រសួងអប់រំបានធ្វើកំណែទម្រង់វិស័យអប់រំ និងចំណុចមួយចំនួនដូចជា៖ ការពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើនម៉ោងសិក្សា មានបណ្ណាល័យស្តង់ដា បង្កើនម៉ោងអាន និងសរសេរ ពង្រឹងការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងតាមដានសកម្មភាពសិក្សារបស់សិស្សមានសម្ភារសិក្សា និងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ជាពិសេសត្រូវមានផែនការ និងរៀបចំអនុវត្តឱ្យបានច្បាស់លាស់ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែង៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ