ព័ត៌មានជាតិ
សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឆ្នាំ២០២៤ នឹងធ្វើឡើងនៅភ្នំពេញនៅថ្ងៃទី២៥ វិច្ឆិកា
សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឆ្នាំ២០២៤ (CAMESCO24) នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឆ្នាំ២០២៤នេះ ត្រូវបានប្រកាសរៀបចំដោយសហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឆ្នាំ២០២៤ (CAMESCO24) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលមានការជួបជុំរវាងធុរកិច្ចបង្កើតថ្មី ស្ថាប័នគាំទ្រសហគ្រិន អ្នកជំរុញប្រព័ន្ធអេកូឡូស៊ី ស្ថាប័នរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងអង្គការដែលមានបណ្តាញទំនាក់ទំនងជាសកល ដើម្បីស្វែងរកឱកាសនិងជំរុញកិច្ចសហការថ្មីៗ។ កម្មវិធីសន្និសីទនេះ ត្រូវបានរៀបចំ និងសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងស្ថិតក្រោមកម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei)។ កម្មវិធីសន្និសីទ CAMESCO24 ត្រូវបានរចនាឡើង ដើម្បីផ្សាភ្ជាប់ និងជំរុញដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការជំរុញកំណើនសហគ្រិនភាព និងនវានុវត្តន៍នៅកម្ពុជា។
ដោយទទួលបាននូវភាពជោគជ័យកន្លងមក កម្មវិធីសន្និសីទ CAMESCO24 មានគោលបំណងក្នុងការរំលេចអំពីសកម្មភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលបានអនុវត្តពេញមួយឆ្នាំ តាមរយៈការចែករំលែកអំពីគំនិតផ្តួចផ្តើមនានាទាំងក្នុងតំបន់ និងពិភពលោក និងទាក់ទាញវិនិយោគិនអន្តរជាតិដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ។ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៣ (CAMESCO23) បានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣។

សម្រាប់ឆ្នាំ២០២៤ នេះ ប្រធានបទរបស់កម្មវិធីសន្និសីទ គឺ”ថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន” ដែលផ្តោតទៅលើការ បង្កើនទំនាក់ទំនងដែលជំរុញឱ្យមានផលវិជ្ជមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ តាមរយៈការបង្កើតបរិយាកាសនៃកិច្ចសហការ កម្មវិធីសន្និសីទនេះ មានគោលបំណងផ្សព្វផ្សាយ ដើម្បីទទួលបានគំនិតផ្តួចផ្តើម និងសកម្មភាពនានា ដែលអាចជំរុញដល់ការសម្រេចចិត្ត ប្រកបដោយព័ត៌មានច្បាស់លាស់ និងមានផែនការយុទ្ធសាស្ត្រ ទៅដល់ដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ កម្មវិធីសន្និសីទCAMESCO24 ក៏បានសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Global Steering Group for Impact Investment (GSG Impact) និងAspen Network of Development Entrepreneurs (ANDE) នាំមកនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលអាចបញ្ជ្រាបទៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីវាគ្មិនជាច្រើនរូប មកពីGSG Impact, GSG Impact National Partners in Asia, Sasakawa Peace Foundation, ANDE និងបណ្តាស្ថាប័នផ្សេងៗទៀត។ លើលពីនេះ កម្មវិធីសន្និសីទ នឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន២ រួមមាន ការវិនិយោគ ដើម្បីផលវិជ្ជមាន និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើនថាមពលរួមគ្នាក្នុងការ កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានផលវិជ្ជមាន ហើយតម្រង់ទិសទៅកាន់និន្នាការអភិវឌ្ឍដែលផ្តោតទៅលើសង្គម បរិស្ថាន និងអភិបាលកិច្ច៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ