ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងទៀតក្រោយពីរកមិនឃើញអ្នកឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ ក្រោយពីបានបិទអោយធ្វើចត្តាឡីស័កជាច្រើនថ្ងៃ និងរកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀតនោះ។
នេះបើយោងតាមលិខិតអនុញ្ញាតតបស់រដ្ឋបាលតាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ជុំរុញឲ្យម្ចាស់ទីតាំងទាំងនោះ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី