ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់អូរឫស្សី ទី ៤ ផ្លាស់ប្ដូរការ៉ូឡាលើចិញ្ចើមផ្លូវថ្មី តាមបណ្ដោយផ្លូវសុខហុក
អាជ្ញាធរសង្កាត់អូរឫស្សី ទី ៤ បានយកចិត្តទុកដាក់លើការផ្លាស់ប្ដូរការ៉ូឡាថ្មីឡើងវិញ ដើម្បីសោភណភាពដងផ្លូវ និងមានសភាពស្រស់ស្អាតប្រសើរជាមុន។

ជាក់ស្ដែងទីតាំងកំពុងធ្វើការផ្លាស់ប្ដូរនេះមានប្រវែង ៥៤៧ ម៉ែត្រ ទំហំ ១x២ គុណ ២x៤ នៅតាមបណ្ដោយផ្លូវសុកហុក(១០៧) ស្ថិតក្នុងសង្កាត់អូរឫស្សី ទី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលកំពុងផ្លាស់ប្ដូរការ៉ូឡាថ្មី។
លោក ប៉ែន ធឿន ប្រធានមន្ទីរសាធារណការខណ្ឌ ៧ មករា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា គម្រោងផ្លាស់ប្ដូរការ៉ូឡាចាស់នៅតាមបណ្ដោយផ្លូវសុកហុក (១០៧) នេះ ជាគម្រោងអភិវឌ្ឍន៍សង្កាត់អូរឫស្សី ទី ៤ ដោយនៅផ្នែកមួយចំនួនរងការខូចខាតស្ទើរទាំងស្រុងទៅហើយ រួមជាមួយនឹងពលរដ្ឋមួយចំនួនមិនបានយល់ដឹងអំពីសោភណភាពដងផ្លូវផង ទើបរដ្ឋបាលសង្កាត់ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកត្រួតពិនិត្យជួសជុលឡើងវិញតែម្ដង ដើម្បីលើកសម្រស់ដងផ្លូវ ឲ្យមានភាពប្រសើរជាងមុនផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលសង្កាត់អូរឫស្សី ទី ៤ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមឲ្យមានរបៀប និងជួយយោគយល់ចំពោះការដ្ឋាន នៃគម្រោងបានអនុវត្តនាពេលនេះផង៕
អត្ថបទ ៖ ម៉េង








-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?