ព័ត៌មានជាតិ
សមាគមពលរដ្ឋខ្មែរ៦នៅក្រៅប្រទេស ប្រកាសថ្កោលទោសសកម្មជនជ្រុលនិយមដែលប្រើសម្តីពាលដាក់សម្តេចតេជោ
សមាគមពលរដ្ឋខ្មែរចំនួន៦នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែល ហេ្សឡង់ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានថ្កោលទោសដល់សកម្មជនជ្រុលនិយម ដែលបានប្រើប្រាស់ពាក្យសម្តីពាលឈ្លើយដាក់សម្តេចតេជោ។ ការប្រកាសរបស់សមាគមពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំង៦នេះ ធ្វើឡើងតាមរយៈញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន និងថ្កោលទោសសកម្មជនជ្រុលនិយមនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សមាគមពលរដ្ឋទាំង៦ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុមទូរទស្សន៍សំឡេងមនសិកាខ្មែរ ដឹកមុខដោយទណ្ឌិត សម រង្ស៊ី។ សមាគមទាំងនេះ បានអះអាងថា បុគ្គលម្នាក់ដែលបានទូរស័ព្ទទំនាក់ទំនងទៅសម្តេចតេជោ គឺមានចេតនាអាក្រក់ និយាយគ្មានគោរពចាស់ទុំ ខុសនឹងប្រពៃណីជាតិខ្មែរ និងមានចេតនានិយាយបំផ្លើសតាមពិត។ សម្រាប់សមាគមពលរដ្ឋខ្មែរទាំង៦ ក្រុមទូរទស្សន៍សំឡេងមនសិកាខ្មែរដែលជាបរិវាររបស់ទណ្ឌិត សម រង្ស៊ី គឺបង្ហាញច្បាស់ពីសណ្តានចរិតមាយាទនៃក្រុមជនអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញ្ញាណ មិនស្គាល់គុណ និងទោស ខុស និងត្រូវ។
សមាគមពលរដ្ឋខ្មែរទាំង៦ បានគូសបញ្ជាក់ថា៖« សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចតេជោ បានស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្ណៅនៃភ្លើងសង្រ្គាមឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាមឆ្ពោះមកកាន់សុខសន្តិភាព នាំជាតិពីបែកបាក់ឆ្ពោះមកកាន់ឯកភាពរួមរួម នាំជាតិចេញពីគ្មានអ្វីសោះឆ្ពោះមកត្រើយអភិវឌ្ឍន៍ និងការរីកចម្រើន។ មិនត្រឹមតែពលរដ្ឋខ្មែរនោះទេ ជាតិសាសន៍ដទៃដែលបានដឹងពីប្រវត្តិជូរចត់របស់កម្ពុជា ក៏ទទួលស្គាល់នូវគំរូវីរភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ផងដែរ»។

ហេតុដូច្នេះហើយ សមាគមពលរដ្ឋខ្មែរទាំង៦ បានប្រកាសថ្កោលទោសចំពោះសម្តីទមិឡរបស់ជនជ្រុលនិយមនៃទូរទស្សន៍សំឡេងមនសិកាខ្មែរ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងទទូចសុំឱ្យសមត្ថកិច្ចមានវិធានការច្បាប់ចំពោះក្រុមជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ីនេះ ដោយគ្មានការលើកលែង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានបុគ្គលនៅខាងក្រៅប្រទេសម្នាក់ដែលអះអាងថាជាអ្នកធ្វើការនៅទូរទស្សន៍សំឡេងមនសិកាខ្មែរបានហៅទូរស័ព្ទចូលមកសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្តីពាល ឈ្លើយ ព្រហើន និងប្រមាថមកលើសម្តេច។ ភ្លាមៗនោះ សម្តេចតេជោ ក៏បានលត់បុគ្គលជម្លើយនោះ សឹងតែរកពាក្យពេជន៍តបតវិញមិនបាន។ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារតាមបណ្តាញសង្គមភ្ជាប់ជាមួយខ្សែអាត់សំឡេងតាមទូរស័ព្ទដោយសរសេរថា៖ «ទោះបីថ្ងៃនេះ ជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយ តែខ្ញុំត្រូវបង្ហោះសំឡេង ទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។ គ្រាន់តែប៉ុណ្ណេះ វាគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុង វាមិនហ៊ានចាក់ផ្សាយផង»។

ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ក៏បានសម្តែងការហួសចិត្ត នឹកស្មានមិនដល់ថា មានអ្នកអះអាងធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើពាក្យសម្តីពាល ព្រហើន មួលបង្កាច់មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្រាប់លោក ប៉ែន បូណា មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះ ស័ក្តិសមនឹងការបន្សាបដោយឱសថល្វីង គឺមិនមែនសេរ៉ូផ្អែមនោះឡើយ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ