ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ចាប់ផ្ដើមជួសជុលផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋានសង្កាត់ទាំង ៧ ដែលខូចខាតដោយទឹកភ្លៀង
ផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋានសង្កាត់ទាំង ៧ នៅខណ្ឌកំបូល ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ ចាប់ផ្ដើមដាក់គ្រឿងចក្រជួសជុលឈូសឆាយកៀរសម្រួលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ដោយមើលឃើញមានជង្ហុកសំបុកមាន់ច្រើននៅតាមផ្លូវលំមួយចំនួនក្នុងមូលដ្ឋានសង្កាត់ទាំង ៧ លោកបានចាត់ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយក្រុមការងារសង្កាត់ និងភូមិ ចុះឈូសឆាយកៀរសម្រួល និងលុបផ្លូវជង្ហុកដែលរងការខូចខាត ដោយទឹកភ្លៀងនារដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បានបញ្ជាក់ឱ្យដឹងថា ការជួសជុលឈូសឆាយកៀរសម្រួលផ្លូវជង្ហុកសំបុកមាន់ខូចខាតដោយសារទឹកភ្លៀងនេះ បន្ទាប់ពីបានទទួលការផ្ដល់ការណែនាំពី លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ដែលលោកបានអញ្ជើញចុះពិនិត្យជាក់ស្ដែងនាពេលកន្លងមក ឃើញថា មានការខូចខាតខ្លាំង ដែលតម្រូវដាក់គ្រឿងចក្រឈូសឆាយជួសជុលជាប្រញាប់ ដើម្បីសម្រួលចរាចរក្នុងធ្វើដំណើរជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ