Connect with us

ព័ត៌មានជាតិ

ទេសចរអន្តរជាតិមកកម្សាន្ត នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តភ្នំសំពៅ​មួយ​ថ្ងៃ ៥០ ទៅ ៦០ នាក់

បានផុស

នៅ

ក្រោយពីអាកាសធាតុបាន​ល្អប្រសើរ គេសង្កេតឃើញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ មានកំណើនភ្ញៀវអន្តរជាតិ​មក​ទស្សនា​​កម្សាន្ត​យ៉ាងច្រើន​គួរឲ្យកត់សម្គាល់។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ប្រាប់កម្ពុជាថ្មីថា ក្រោយពីខាងមន្ទីរបានរៀបចំកែលម្អ​បន្ថែម ភ្ញៀវជាជនបរទេសមានមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ក្នុងមួយថ្ងៃមានចន្លោះពី ៥០ ទៅ ៦០ នាក់ ហើយបើរដូវ​អត់​​មានភ្លៀងធ្លាក់​អាចនឹងមានភ្ញៀវបរទេសច្រើនជាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) នៅ​ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ មានចំងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

លោក ហម អរុណ បានបន្ថែមថា ដោយសារ​អាកាសធាតុល្អប្រសើរឡើងវិញពោលគឺមិនសូវមានភ្លៀងធ្លាក់ជោគជាំ ទាំំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានសម្រុកមកកម្សាន្តប្រមាណជាង ២០០ នាក់ក្នុងមួយថ្ងៃ។

ភ្នំសំពៅ​មានកម្ពស់ប្រមាណ ១០០ ម៉ែត្រ មានកាំជណ្តើរ​ឡើងចំនួន ១០៣០កាំ នៅលើកំពូលភ្នំ មានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាងរូងភ្នំជាច្រើន សរុបទាំងអស់ចំនួន១២ រួមមាន៖ ១.ល្អាងផ្កាស្លា, ២.ល្អាងគក់ទ្រូង,៣.ល្អាងខ្យល់​,៤.ល្អាងតែងខ្លួន,៥.ល្អាងល្ខោន,៦.ល្អាងជ្រៃ,៧.ល្អាងពេជ្រ, ៨.ល្អាង ខ្វែង,៩.ល្អាងប្រេង,១០.ល្អាងស្ថានីយ ឬល្អាងធំ,១១.ល្អាងក្បាលខ្មោច,១២.ល្អាងប្រចៀវ។ ក្នុងចំំណោមល្អាងទាំង១២ គឺមានតែល្អាងផ្កាស្លា និងល្អាងល្ខោន ​ដែលភ្ញៀវចូល​ទស្សនាច្រើន។ ក្រៅពីនេះអ្វីដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិពេញនិយមនោះ គឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលហោះចេញពីល្អាងជារៀងរាល់ថ្ងៃ មុនពេលសុរិយារៀបអស្តង្គត នៅចន្លោះម៉ោង ៥ និង ៣០ នាទី ដល់ម៉ោង ៦ និង ៣០នាទីល្ងាច។

ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍សរុបចំនួន ១១៥ ទីតាំង ខណៈ​នៅក្នុងក្រុងបាត់ដំបងមានកន្លែងកម្សាន្តចំនួន ៣៤ ទីតាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍ចំនួន ១៥ ទីតាំង សារ:មន្ទីរចំនួន ០២ ទីតាំង និងទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ខួបលើកទី១២

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​រាជធានី ចុះពិនិត្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ តាម​ដង​ទន្លេ កន្លែង​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ នេត្រ ភក្ត្រា ណែនាំចំណុះទូកមកពីខេត្តក្រចេះត្រូវមានសេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ ក្នុងការប្រកួតថ្នាក់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម