Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ខួបលើកទី១២

បានផុស

នៅ

ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​អន្តរជាតិ​អ្នកលក់ដូរតាមដងផ្លូវ ខួប​លើក​ទី១២ ក្រោម​ប្រធានបទ “គាំពារ​សង្គម​សម្រាប់​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ដើម្បី​អន្តរកាល​ប្រកប​ដោយ​យុត្តិធម៌ និង​សកម្មភាព​បរិស្ថាននៅកម្ពុជា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សាន់វេ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន និង​សមាជិក​នៃសមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) រួមនឹង​តំណាង​អង្គការ​អុកស្វាម (OXFAM) និង​តំណាង​មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) សរុបប្រមាណ ២០០នាក់។

លោក​រដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់ខ្ពស់ ចំពោះមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ និង​កម្មវិធីគាំពារឱ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រកបមុខរបរ និង​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ទន្ទឹម​នេះ​រាជ​រដ្ឋាភិបាល​ក៏​បាន​នឹង​កំពុងជំរុញការ​អនុវត្តយុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ សំដៅ​ចូលរួម​កែលម្អ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​កម្ពុជា។

លោក ហេង សួរ បាន​គូស​បញ្ជាក់​ថា អ្នក​ប្រកប​មុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) បាននឹង​កំពុង​ទទួល​ការ​គាំពារ​យ៉ាង​ពេញ​លេញ​ទាំង​សន្តិសុខ​ផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ក៏​ដូច​ជា​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​ជីវភាព​គ្រួសារ ពី​គោល​នយោបាយ​គាំពារ​របស់​រាជរដ្ឋាភិបាលកម្ពុជា ពោល​គឺ​ចាប់​ពី​ខែវិច្ឆិកា ឆ្នាំ២០២៣ រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវការ របប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក។

បន្ថែមពីនេះទៀត លោក​រដ្ឋមន្ត្រី ​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​លើកទឹកចិត្ត និងផ្តល់ការគាំពារដូចជា ការ​ផ្តល់​ប័ណ្ណ​មូលនិធិសមធម៌សុខាភិបាល ជាពិសេស​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥតគិត​ថ្លៃ​ដែល​អ្នក​ប្រកប​មុខរបរ និង​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ក៏​អាច​ចូល​រៀន​ដើម្បី​ទទួលបាន​ជំនាញ​មួយ​ពិតប្រាកដ​ក្នុង​ជីវិត​សម្រាប់​ប្រកប​មុខរបរ ឬ​ធ្វើ​ការ​ងារ​ដើម្បីទទួលបានប្រាក់ចំណូលសមរម្យទៀតផង។

លោក ហេង សួរ ក៏​បាន​ស្នើ​ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រក្នុងការលើកកម្ពស់ និង​រួម​គ្នា​គិត រួម​គ្នា​ធ្វើ​ក្នុង​ការ​ធ្វើឱ្យប្រសើរឡើងជូនប្រជាជនកម្ពុជាដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម