ព័ត៌មានជាតិ
Panasonic Cambodia បានចូលរួមក្នុងកម្មវិធី “Together Action for SDGs”រួមជាមួយនឹងការដាក់អោយប្រើប្រាស់គេហទំព័រ Panasonic Kids School ជាភាសាខ្មែរ
ការចូលរួមរបស់ក្រុមហ៊ុន Panasonic Cambodia ក្នុងកម្មវិធី ‘Together Action for SDGs នេះបានបង្ហាញអំពីការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការជំរុញអនាគតប្រកបដោយនិរន្តរភាព។

កម្មវិធីនេះបានធ្វើឡើងក្នុងរយៈពេលបីថ្ងៃ និងបានចូលរួមរៀបចំដោយ United Nations in Cambodia និង AEON MALL Cambodia ។ នៅក្នុងថ្ងៃកម្មវិធីរួមមានកិច្ចពិភាក្សា និងសកម្មភាពផ្សេងៗដែលទាក់ទងទៅនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង 17 ។ នៅស្តង់ Panasonic ក៏មានអ្នកចូលរួមជាច្រើននាក់ចូលរួមស្វែងយល់ អំពីការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនទូទាំងសកល ព្រមទាំងកម្ពុជាផងដែរ។
Panasonic Kids School: ជំរុញការសិក្សាស្តីពីនិរន្តរភាព វិទ្យាសាស្ត្រ និងការច្នៃប្រឌិត

នាឱកាសនេះ ក្រុមហ៊ុន Panasonic ក៏បានដាក់អោយប្រើប្រាស់គេហទំព័រ Panasonic Kids School ជាភាសាខ្មែរក្នុងគោលបំណងជំរុញកុមារទាំងអស់បានយល់ដឹងនិងចូលរួមពិភាក្សា អំពីបរិស្ថាន, វិទ្យាសាស្ត្រនិងប្រធានបទផ្សេងៗទៀត។
លោក Hisakazu Maeda ជាអគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានថ្លែងសុន្ទរកថាក្នុងកម្មវិធីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនPanasonic ដែលផ្តោតលើការគោរពទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងគោលដៅកិច្ចសហការរបស់ក្រុមហ៊ុនក្នុងការកសាងសង្គមប្រកបដោយនិរន្តរភាព។
លោកបាននិយាយថា “ការចូលរួមជាមួយនឹងកម្មវិធី ‘Together Actions for SDG’ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនPanasonic ក្នុងការអភិវឌ្ឍន៍ SDGs ហើយគោលបំណងរួមរបស់យើងគឺការបង្កើតសង្គមមួយដែលប្រកបដោយនិរន្តរភាព។ Panasonic បានចូលរួមដល់ការជួយសង្គមយ៉ាងសំខាន់ តាមរយៈគម្រោងផ្សេងៗ ដូចជា ការចែកចាយចង្គៀងសូឡា ការដាំដើមឈើដើម្បីថែរក្សាបរិស្ថាន ការលើកស្ទួយវិស័យបាល់ទាត់ ការផ្តល់ជូនមូលនិធិក្នុងសិក្សាដល់សិស្សនិស្សិត ព្រមទាំងកម្មវិធី Kid Witness News ជាដើម។”

លោក Maeda បានពន្យល់បន្ថែមទៀតថា “នៅក្រុមហ៊ុនPanasonic យើងជឿថាអនាគតគឺនៅក្នុងដៃរបស់ក្មេងៗជំនាន់ក្រោយ ដូច្នេះហើយទើបពួកយើងបង្កើតគេហទំព័រ Panasonic Kids School ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់កុមារ ដើម្បីជួយឱ្យពួកគេក្លាយជាអ្នកថែរក្សាបរិស្ថានបន្តទៅមុខទៀត។”
នៅថ្ងៃទីពីរ លោកស្រី Nileshika Wijenaike ប្រធានផ្នែកទំនាក់ទំនងរបស់ Panasonic Cambodia បានចូលរួមក្នុងការកិច្ចពិភាក្សាអំពី “ការងារសម្រាប់យុវជន និង បម្រែបម្រួលអាកាសធាតុ”។ លោកស្រី បានថ្លែងអំពីសារៈសំខាន់ដែលយុវជនត្រូវយល់ដឹងពីការផ្លាស់ប្តូរទីផ្សាររបស់ការងារដោយសារផលប៉ះពាល់ពីបរិស្ថាន។

លោកស្រី Wijenaike បានពន្យល់អំពីកម្មវិធី “Panasonic GREEN IMPACT (PGI)” របស់ក្រុមហ៊ុន Panasonic ដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ខណៈពេលចូលរួមកាត់បន្ថយការបញ្ចេញ CO2 នៅក្នុងសង្គម។ គាត់បានផ្ដោតលើការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការបន្តជួយផ្សព្វផ្សាយអំពីការយកចិត្តទុកដាក់ និងជំរុញសកម្មភាពលើបរិស្ថាននៅកម្ពុជា តាមរយៈកម្មវិធីដូចជា Eco Relay និង World Action។
ការបង្ហាញអំពីបច្ចេកវិទ្យាប្រកបដោយនិរន្តរភាពឆ្លើយតបទៅនឹងផលប៉ះពាល់ពិភពលោកក្នុងកម្មវិធីនេះ Panasonic បានបង្ហាញអំពីបច្ចេកវិទ្យាទំនើបដែលស្របតាមគោលដៅថែរក្សាបរិស្ថាន ដែលរួមមានឧបករណ៍សន្សំថាមពល និងអំពីរបៀប ដែលក្រុមហ៊ុនបានអនុវត្តជាប្រចាំថ្ងៃ។
ទស្សនវិជ្ជារបស់ស្ថាបនិក Panasonic បានជឿជាក់ថាការចូលរួមចំណែករបស់យើងទាំងអស់ពិតជាសំខាន់ក្នុងការជួយដល់បរិស្ថាននិងជួយកែលម្អសង្គមតាមរយៈ វិស័យអាជីវកម្មដែលប្រកបដោយនិរន្តរភាព។
ការចូលរួមរបស់ Panasonic ក្នុងកម្មវិធី ‘Together Action for SDGs’ បង្ហាញពីតួនាទីរបស់ក្រុមហ៊ុនក្នុងការជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍ការថែរក្សាបរិស្ថាន និងការប្តេជ្ញាចិត្តក្នុងការគាំទ្រនូវគោលបំណង SDGs នៅកម្ពុជា និងទូទាំងពិភពលោក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ