Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

បានផុស

នៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើវិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) ធ្វើការកែតម្រូវព័ត៌មានដែលចុះផ្សាយថា សហរដ្ឋអាម៉េរិក បានកាត់ទោសជនជាតិចិន ៣នាក់ នៅក្នុងសំណុំរឿងលាងលុយកខ្វក់ ៧៣ លានដុល្លារ ហើយក្នុងចំណោមនោះជនជាតិចិនម្នាក់មានសញ្ជាតិខ្មែរម្នាក់។ ស្ថាប័នដដែលបញ្ជាក់ថា ក្នុងចំណោមជនជាតិចិនទាំង៣នាក់នោះ ពុំមានសញ្ជាតិខ្មែរដូចការចុះផ្សាយឡើយ។

ការស្នើនេះ បន្ទាប់ពីទី វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) កាលពីថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញផ្សាយនូវព័ត៌មានដែលមានខ្លឹមសារអំពីការកាត់ទោសជនជាតិចិន និងបក្សពួកសរុបចំនួន ៣នាក់ នៅក្នុងសំណុំរឿងលាងលុយកខ្វក់នៅសហរដ្ឋអាម៉េរិក។ ក្នុងនោះ វិទ្យុបារាំងអន្តរជាតិ ក៏បានលើកឡើងថា ក្នុងចំណោមជនល្មើសដែលត្រូវបានចាប់ខ្លួនទាំង ៣នាក់នោះ មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ញាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ  ចុះថ្ងៃទី​១៤ ខែវិច្ឆិកានេះ បានបញ្ជាក់ជូនថា ឈ្មោះ Daren Li ធ្លាប់ចេញចូលប្រទេសកម្ពុជា ប៉ុន្តែឈ្មោះនេះពុំមានសញ្ញាតិខ្មែរទេ។ ផ្អែកតាមព័ត៌មានដែលបានចុះផ្សាយ ដោយគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាម៉េរិក (U.S. Department of Justice) កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុំមានខ្លឹមសារណាមួយដែលបញ្ជាក់ថា ឈ្មោះ Daren Li មានសញ្ជាតិខ្មែរនោះទ ដោយគ្រាន់តែបានបញ្ជាក់ថា ជននោះធ្លាប់ស្នាក់នៅកម្ពុជាតែប៉ុណ្ណោះ។

សេចក្តីបំភ្លឺដដែលឱ្យដឹងថា៖«ការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវដោយវិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) អាចធ្វើឱ្យសាធារណមតិយល់ច្រឡំ និងប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា ធ្វើការកែតម្រូវព័ត៌មានខាងលើ និងចូលរួមទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ឬការលាបពណ៌ផ្សេងៗក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា»។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការកត់សម្គាល់ថា ប៉ុន្មានខែចុងក្រោយនេះ មានការព្យាយាម ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយមួយចំនួនអំពីប្រទេសកម្ពុជា ដោយក្រុមជនទុច្ចរិតមួយក្ដាប់តូចដែលមានបំណងសម្អុយឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ដើម្បីចូលរួមចំណែកលើកស្ទួយកិត្យានុភាពរបស់ជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មាននានា មេត្តាជួយផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្ដែង និងចំណុចវិជ្ជមានជាច្រើនអំពីប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម