Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះលើកទឹកចិត្តដល់កីឡាករអុំទូកមកពីខេត្តក្រចេះ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូល​ដ្ឋានខេត្តក្រចេះ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចុះសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូកនៅតំបន់ជ្រោយចង្វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។

លោករដ្ឋមន្ត្រី បានថ្លែងថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផងរបស់ប្រទេសកម្ពុជាយើង។

លើសពីនេះ លោក នេត្រ ភត្រា បញ្ជាក់ថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។

លោករដ្ឋមន្ត្រីក៏បានស្នើដល់កីឡាករចំណុះទូកទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងរយៈពេល ២ ថ្ងៃទៀតនេះនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ខេត្តក្រចេះមានទូកងចំនួន ២០ មកពីក្រុងស្រុកចំនួន ៤ (ស្រុកព្រែប្រសព្វទូកងចំនួន ១១, ស្រុកឆ្លូង ទូកងចំនួន ៤, ស្រុកសំបូរទូកង ចំនួន ២ និងក្រុងក្រចេះចំនួន ២) បានចូលរួមប្រកួតក្នុងនោះទូកខ្នាតពិសេសចំនួន ៥ និងទូកងខ្នាតអន្តរជាតិចំនួន ១៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម