ព័ត៌មានជាតិ
អុំទូក ៣ ថ្ងៃ នៅខេត្តកំពត ភ្ញៀវទេសចរកក់ស្នាក់នៅសណ្ឋាគារពេញ ១០០%
បើតាមមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅតាមរីស៊ត សណ្ឋាគារ ត្រូវបានភ្ញៀវកក់ពេញ១០០% ខណៈដែលផ្ទះសំណាក់ភ្ញៀវកក់ចំនួន៨៥%។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣ ម៉ឹននាក់បានមកលម្ហែលេងកម្សាន្តនៅខេត្តកំពតក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។


លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរបានមកសម្រាកលេងលម្ហែកម្សាន្តនៅខេត្តកំពតទទួលទេសចរសរុបប្រមាណ ១៣៤,៦២២នាក់ ក្នុងនោះ កើនឡើង ៥៩.៨២ ភាគរយបើបើប្រៀបធៀបឆ្នាំ ២០២៣។ នៅក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៣២.៤១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន២,២០៦នាក់។
ចំពោះស្ថានភាពទូទៅ នៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៏ទេសចរណ៏ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។ លោក សយ សុីណុល បន្ថែម។

លោកសយ សុីណុល ប្រធានមន្ទីរខេត្តកំពតបានបញ្ជាក់ទៀតថា គោលដៅទេសចរណ៍នៅក្នុងក្រុងកំពត ពិសេសតំបន់ឆ្នេរ សួនច្បារសេះសមុទ្រ និងនាឡិកាធំកម្ពស់ ៣៥ ម៉ែត្រ នៅតែជាគោលដៅទាក់ទាញអ្នកទេសចរណ៍ខ្លាំងជាងគេ ដែលមានភ្ញៀវមកលេងច្រើនតាំងពីព្រឹក រហូតដល់យប់។
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?