ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថាននៅចុងសប្តាហ៍នេះបានចេញផ្សព្វផ្សាយសៀវភៅណែនាំ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី២៩ (COP1-COP29) ខណៈពេលពិភពលោកកំពុងរៀបចំស្និសីទនេះនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សៀវភៅណែនាំនេះបានចងក្រងនូវឯកសារ នៃព្រឹត្តិការណ៍ទាំងក្នុងទម្រង់សង្ខេប និងទម្រង់អត្ថបទពេញលេញសរុប២២១ ទំព័រ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យសាធារណជនបានជ្រាប ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានមានប្រសាសន៍ថា ឯកសារនេះរៀបចំឡើងសម្រាប់មន្រ្តីបរិស្ថានយកទៅប្រើប្រាស់ឱ្យចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកៀគរធនធានសម្រាប់ទប់ស្កាត់ផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។
យោងតាមឯកសារ ចាប់តាំងពីចូលជាធរមាននៅក្នុងឆ្នាំ ១៩៩៤ មកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាអំពីអាកាសធាតុពិភពលោក ដែលនាំឱ្យមានកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដូចជាពិធីសារក្យូតូ ក្នុងឆ្នាំ១៩៩៧ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ ជាដើម។

កម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា UNFCCC នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥ និងបានចូលជាធរមាននៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។
កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ជាក់ស្តែងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងពិធីសារក្យូតូ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ដអនុសញ្ញាក៏ដូចជាការអនុវត្ដពិធីសារក្យូតូ តាមរយៈការអនុវត្តយន្ដការអភិវឌ្ឍន៍ស្អាតជាដើម។
ប្រទេសកម្ពុជាបានរៀបចំ និងដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនកាលពីចុងឆ្នាំ២០២១ ដែលបង្ហាញពីការបញ្ចេញឧស្ម័នស្មើសូន្យនៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះមិនគ្រាន់តែចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថានកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីសុខុដុមនីយកម្មលើគ្រប់វិស័យ និងសុខសន្តិភាពរបស់ប្រទេសជាតិ។
សន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នឹងចាប់ផ្តើមនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងចូលរួមជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពលោក មកពីជិត ២០០ ប្រទេស និងប្រតិភូចូលរួមសរុបប្រមាណ ២៦០០០នាក់ រាប់ទាំងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជនដើម្បីវាយតម្លៃអំពីវឌ្ឍនភាព និងបង្កើតការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ