Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ រាល់ផលប្រយោជន៍ដែលគណបក្សប្រជាជនកម្ពុជាផ្តល់ជូនពលរដ្ឋ គឺនៅតែបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ពលរដ្ឋមិនមានការថមថយនោះទេ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំបសេដ្ឋ ដោយមានវត្តមានចូលរួមពី ឯកឧត្តម អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបសេដ្ឋ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក និងឃុំ គណៈកម្មាធិការបក្សឃុំ និងសមាជិក សមាជិកាចូលថ្មី ប្រមាណ ៣០៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ បន្ថែមពីលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទាំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរបស់ខ្លួនរហូតមក។

សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំបសេដ្ឋនាឱកាសនេះ រួមមាន មន្រ្តីរាជការ ៦ នាក់ កម្មករ កម្មការិនី ២០៧ នាក់ កសិករ ៥៨ នាក់ អាជីវករ ៣ នាក់ សិស្ស និស្សិត ៣២ នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម