ព័ត៌មានជាតិ
បង្គោលព្រំដែនធំមួយបន្សល់ពីសម័យបារាំង ខណ្ឌចែកទឹកដីរវាងកម្ពុជា-ឡាវ
បង្គោលព្រំដែនធំមួយក្បែរច្រកទ្វារព្រំដែនត្រពាំងក្រៀល នៅតាមបណ្តោយផ្លូវជាតិលេខ ៧ សាងសង់ឡើងក្នុងជំនាន់សម័យអាណានិគមបារាំង ដែលខណ្ឌចែកទឹកដីរវាងប្រទេសកម្ពុជានិងប្រទេសឡាវ។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឲ្យដឹងថា នាជំនាន់សម័យអាណានិគមបារាំងបានបន្សល់ទុកបង្គោលព្រំដែនធំមួយធ្វើពីបេតុងអាមេ ដែលខណ្ឌចែកទឹកដីរវាងប្រទេសកម្ពុជានិងឡាវនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

«បើយើងជិះធ្វើដំណើរពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ទៅច្រកត្រពាំងក្រៀលនឹងឃើញបង្គោលព្រំដែនធំមួយបន្សល់ពីជំនាន់បារាំង នៅខាងស្តាំដៃប្រហែល ៧ ម៉ែត្រ។ បង្គោលនេះមានចុះឈ្មោះខណ្ឌបែងចែកទឹកដីគ្នារវាងប្រទេសកម្ពុជានិងឡាវ»។



កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នាសរុបប្រមាណ ៥៤០ គីឡូម៉ែត្រ ក្នុងនោះខ្សែព្រំដែនដើរតាមដីគោកមានប្រវែង ៣៣៥ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែង ២០៥ គីឡូម៉ែត្រ។
កម្ពុជាមានខេត្តចំនួន ៣ ជាប់ជាមួយឡាវរួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ទាក់ទងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជាជាមួយឡាវ លោក ឡាំ ជា បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តលើការងារបោះបង្គោលព្រំដែនលើដីជាក់ស្ដែង សម្រេចជារួមបាន ៨៦% និងនៅសេសសល់ ១៤% ទៀត។ ក្នុងនោះបានឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន ២៧២ បង្គោល (បង្គោលមេចំនួន ១១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមចំនួន ១៦១ បង្គោល)។
ជាមួយគ្នានេះ ភាគីទាំងពីរក៏គ្រោងបោះបង្គោលតម្រុយព្រំដែន (បង្គោលតូចៗ) នៅចន្លោះបង្គោលបំពេញបន្ថែមកុំឲ្យឃើញចន្លោះគម្លាតឆ្ងាយពេក និងចេញនិយាមការឲ្យបានច្រើន។
បើតាមមន្រ្តីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្គោលព្រំដែនកម្ពុជា-ឡាវ បែងចែកជា ៣ ប្រភេទ៖ មានបង្គោលធំបន្សល់ទុកពីសម័យបារាំង បង្គោលមេ និងបង្គោលបំពេញបន្ថែម។ បង្គោលបំពេញបន្ថែមក៏បែងចែក មានបង្គោលបំពេញបន្ថែមទោល បង្គោលបំពេញបន្ថែមភ្លោះ និងបង្គោលបំពេញបន្ថែមត្រី។
ជាមួយការបោះបង្គោលព្រំដែន រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសឡាវបានប្រវែង ១៧៩,២០ គីឡូម៉ែត្រ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ