ព័ត៌មានជាតិ
កម្ពុជា ប្រកាសនឹងធ្វើការជាមួយប្រទេសដៃគូ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការរួមគ្នាជាមួយបណ្តាប្រទេសជាសមាជិករដ្ឋភាគី UNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តីបានថ្លែងថា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅប្រទេសអាស៊ែបៃហ្សង់ កម្ពុជានឹងជម្រាបជូនបណ្តាប្រទេសទាំងអស់ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង។
បើតាមលោករដ្ឋមន្រ្តី ក្រសួងបរិស្ថានកម្ពុជាកំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត ៣ គឺស្អាត បៃតង និងចីរភាព។
ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងណាដើម្បីទំនាក់ទំនងជាមួយប្រទេសដៃគូ ភាគីអន្តរជាតិផង ក៏ដូចជាកៀរគរការគាំទ្រថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាតនិងបៃតងមានចីរភាពតរៀងទៅ។ កម្ពុជា បានប្រកាសប្តេជ្ញាយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោក ក៏ដូចជាការសហការជាមួយអង្គការដៃគូផ្សេងៗទៀត។ លោក អ៊ាង សុផល្លែត បញ្ជាក់បន្ថែម។
លោករដ្ឋមន្រ្តីបានលើកឡើងពីការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុក្នុងនោះទី១ គឺការរួមគ្នាជាមួយបណ្តាប្រទេសដទៃទៀត ដែលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដីកុំឲ្យលើសពី ១,៥ អង្សារ និងទី៣ គៀរគរថវិកាឱ្យបាន ១០០ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីយកថវិកាទាំងអស់នោះមកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកុំឱ្យប្រទេសទាំងនោះជួបគ្រោះមហន្តរាយ ដោយសារការកើនឡើងកំដៅនិងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងសន្និសីទ UNFCCC ប្រទេសអាស៊ែបៃហ្សង់ មន្រ្តីកម្ពុជាក៏និងមានជំនួបទ្វេភាគីបន្ថែមទៀត និងកម្ពុជាក៏នឹងស្នើសុំឱ្យមានការយកចិត្តទុកដាក់ ទៅលើការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិក ដោយធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានបង្កផលប៉ះពាល់ដល់ប្រទេសដទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។
ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុមានវិស័យចំនួន ៦ គឺជាវិស័យដែលត្រូវយកចិត្តទុកដាក់ ទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ ដែលអង្គការសហប្រជាជាតិ កំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន៖ ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥វិស័យគីមី និងទី៦ គឺវិស័យការគ្រប់គ្រងសំរាមជាដើម។
ប្រទេសកម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានកំពុងធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែលមានការចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើនៅឆ្នាំ២០២៣ បាន ១ លានដើម ហើយនៅឆ្នាំ២០២៥ ខាងមុខនឹងឈានឡើងទៅប្រមាណចន្លោះពី ២ ទៅ ៣ លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះគឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល