Connect with us

ព័ត៌មានជាតិ

ដំណាំ​ខ្ទឹមបារាំងនិង​បន្លែ​បៃតង នៅក្នុង​ភូមិ​ពង្រ​កងវ៉ា ​ក្រុងសិរីសោភ័ណ កំពុងធ្លាក់ថ្លៃខ្លាំងនិងគ្មាន​អ្នក​ទិញ​​

បានផុស

នៅ

​អ្នក​ដាំ​ខ្ទឹមបារាំង និង​បន្លែ​បៃ​តង នៅក្នុង​ភូមិ​ពង្រ​កង វ៉ា ក្នុង​ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ​យំ​លែងចេញ​ព្រោះ​គ្មាន​អ្នកទិញ​បើ​ឈ្មួញ​ទិញ​វិញ​ឲ្យ​តម្លៃ​ថោក​ស្ទើរ​មិន​ចង់​រួចខ្លួន​។​

អ្នក​ដាំ​ខ្ទឹម​បា​រាំង និង​បន្លែ​បៃតង នៅក្នុង​ភូមិ​ពង្រ​កង វ៉ា បាន​ប្រាប់ឲ្យ​ដឹង​នៅ​រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា ខ្ទឹមបារាំង ស និង ក្រហម ក្រោយពី​ដាំ​បាន​ហើយ​តម្លៃ​ចុះថោក​យ៉ាង​គំហុក​ក្នុងតម្លៃ​លក់​ដុំ១គី​ឡូ​តម្លៃ ២.០០០ រៀល​ទៅ២.៥០០ រៀល​ស្ទើរតែ​មិន​រួចខ្លួន​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ រួមដំណើរ ដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងលោក ​ស៊ី​ ឌី​ អធិការនគរបាល​ក្រុង​សិរីសោភ័ណ បានចុះត្រួត​ពិនិត្យវាយតម្លៃបញ្ហានេះនៅចម្ការខ្ទឹមបារាំង ស និង ក្រហម និង លំនៅដ្ឋាន​របស់​កសិក​រ ក្នុង​សហគមន៍ បន្លែ បៃតង ពង្រ – កង វ៉ា​ដោយផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹងថា​លោក កំពុងសម្របសម្រួលរក ទីផ្សារ និងជម្រុញ​អ្នក​ដាំ​ខ្ទឹមបារាំងនោះក្នុងតម្លៃលក់ដុំពី២.០០០ ទៅ២.៥០០ រៀល​ក្នុង​១​គីឡូ​។​លោក ប៉ាង វណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាន ប្រាប់​ឲ្យ​ដឹងថា បញ្ហា​អ្នក​ដាំ​ខ្ទឹមបារាំងរបស់កសិករនៅសហគមន៍បន្លៃបៃតងពង្រ កង វ៉ា អត់ទីផ្សារ នោះ ជំនាញបាន ច ចារ​ជាមួយ​ឈ្មួញ និងក្រុមហ៊ុនទាក់ទង​ឲ្យ​ទិញបណ្តើរៗហើយ។ ចំណែក លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងក្រុមការងារបាន​និយាយថា​បញ្ហាខ្ទឹមបារាំង ខាង​លើអត់ទីផ្សារលោក និងក្រុមការងារបានចុះទៅពិនិត្យ និងស្រង់ទិន្នន័យបន្លែខ្ទឹមបារាំង ស ក្រហម របស់សហគមន៍បន្លែបៃតង ពង្រ កង វ៉ា មានកសិករចំនួន២០គ្រួសារដែលដាំខ្ទឹមបារាំង លើ ផ្ទៃដីជាង ៧,៥ ហិច តាដែលជាបន្លែប្រណិត​ហើយពលរដ្ឋខ្មែរ​ដាំបានក្នុង១រដូ​វ​ខ្លឹមបារាំងនៅ សហគមន៍ នេះ​អាច​ដាំ​បាន​ចំនួន​១៤៧ តោន​ក្រោយពី​ដាំ​បាន​ហើយ​គ្មាន​ឈ្មួញ​មក​ទិញ​ប៉ុន្តែ​ឥឡូវ​នេះ អ្នកពាក់ព័ន្ធ​កំពុងតែរកទីផ្សារ​ហើយ​។

លោក ដុំ វណ្ណឌី បាន ពិនិត្យវាយតម្លៃផលប៉ះពាល់ខ្លាំងពីបញ្ហាទីផ្សារនោះ ហេតុនេះមន្ទីរ​ពាណិជ្ជ​កម្ម​លោក​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា បើបងប្អូនអាជីវករណា​ចង់​លក់ដុំ និងលក់រាយ មាន ចំណាប់អារម្មណ៍លើកយក មើម ខ្ទឹមបារាំង ទាំងនេះ ទៅលក់បន្តសូមទំនាក់ទំនង តំណាងកសិករ តាមរយៈលេខទូរស័ព្ទ លោក សួន សោម អនុប្រធាន សហគមន៍បន្លែបៃតង ពង្រ កង វ៉ា .លេខ ទូរស័ព្ទ ០៨៨.២៣១៧៩៣/០៧៧.៤៤០០៦២​និង​លោក ហ៊ុល​សា វេត ប្រធាន ០៧៧.៧០៦៤៧៧៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម