ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ បុណ្យអុំទូក ៣ ថ្ងៃ មានអ្នកស្នើសុំប័ណ្ណ ប.ស.ស តាមស្តង់ជិត ៦០០ នាក់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ វិច្ឆិកា នេះថា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលទើបកន្លងទៅថ្មីៗ នេះ មានប្រជាពលរដ្ឋបានស្នើសុំធ្វើប័ណ្ណ ប.ស.ស ប្រមាណជិត ៦០០ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញប្រមាណជិត ៣០០ នាក់។

លោកបានបន្តថា ក្នុងនោះ នៅរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានអ្នកទស្សនាស្តង់ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១១ ៩០៤ នាក់ ស្រី ៦ ៥៤៧ នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៩៥ នាក់ ស្រី ១៥២ នាក់ ក្នុងនោះ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៤៩ នាក់។
លោកបានបន្តទៀតថា ចំណែកនៅខេត្តសៀមរាប រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានអ្នកទស្សនាស្តង់ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១២ ៤២៦ នាក់ ស្រី ៧ ៤៥៥ នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៨១ នាក់ ស្រី ២០៥ នាក់ ក្នុងនោះ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៤៧ នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ប.ស.ស មានសមាជិកសរុបចំនួន ២ ៦៣៦ ៩៦២ នាក់ នៅទូទាំងប្រទេស។ ក្នុងនោះ មានសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព វិស័យសាធារណៈ ចំនួន ៤៩៣ ៤២៣ នាក់ សមាជិក ប.ស.ស វិស័យឯកជន ចំនួន ១ ៦០២ ២៩៣ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ ៤០៨ ៦៦៨ នាក់ និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៣២ ៥៧៨ នាក់។
លោកបានឱ្យដឹងទៀតថា សមាជិក ប.ស.ស ប្រើប្រាស់សេវាចំនួន ២០ ៧៩៤ ៥៣៣ ដង និងការចំណាយតាវកាលិកអស់ប្រមាណ ១ ៦៥៨ ១៤០ លានរៀល៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី