Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ទទួលបាន«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ប្រគល់ជូនដោយអនុប្រធានាធិបតីចិន

បានផុស

នៅ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ​ ទូច ត្រូវបានជ្រើសរើសឱ្យទទួល«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ»។ ការប្រគល់ជូនពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមក្រោមអធិបតីភាពពីលោក Han Zheng អនុប្រធានាធិបតីចិន តំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសន្និបាតភាសាចិនពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន។លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានឡើងទទួល«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» នៅចំពោះមុខអ្នកចូលរួមប្រមាណជាង២ពាន់នាក់មកពី១៦០ប្រទេសនៅលើពិភពលោក។

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា នេះ មិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានតែប៉ុណ្ណោះទេ ពោល គឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថាន គឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន៣៤ផ្សេងទៀតលើទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់មួយនេះ។សម្រាប់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា គឺនេះ ក៏សបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានការត្រួសត្រាយចង្អុលបង្ហាញផ្លូវពីលោកបណ្ឌិតសភាចារ្យ សុខ ទូច  ព្រមទាំង មានការចូលរួមចំណែកពីលោកគ្រូ អ្នកគ្រូ ក្រុមការងារ និងការគាំទ្រពីភាគីពាក់ព័ន្ធ វិទ្យាស្ថានបានខិតខំរួមចំណែកយ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានភាសាចិន ការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពកម្ពុជា-ចិន រហូតទទួលបានកិត្តិយសមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម