Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជិត ២០ ម៉ឺននាក់ ចូលរួមពិធីបុណ្យអុំទូក នៅខេត្តប៉ៃលិន

បានផុស

នៅ

លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា រយៈពេល ៣ ថ្ងៃ គឺ ថ្ងៃ​ទី ១៤/១៥/១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​មក​ដើរ​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន សរុប​ចំនួន ១៨៥,៥០៨ នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន​សរុប ៥២,៣៦១ នាក់ កើន​ឡើង​ចំនួន ២៧៣,៣៨%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​សរុប​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៤៩,១១៦ នាក់ កើន​ឡើង​ចំនួន ៣៦២,៤៩% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន ៧,៤៦៧ នាក់ ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៣,២៤៤ នាក់ កើន​ឡើង​ចំនួន ១៣០,១៧%។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ថា ដោយ​មាន​ការ​គិតគូរ​ខ្ពស់​ពី​សំណាក់​លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន បើ​ទោះបី​ជា​ខេត្ត​ប៉ៃលិន មិន​មាន​ដងស្ទឹង ឬ​ទន្លេ ដែល​អាច​អុំទូក​បាន ឬ​បញ្ជូន​កីឡា​អុំទូក ទៅ​ប្រកួតប្រណាំង​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ បាន​អធិកអធម ដូចជា​ការ​រៀបចំ​តុបតែង​ខ្លោងទ្វារ ទង់ បដា ប្រទីប ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​មាន​តារា​ចម្រៀង​ល្បី​មកពី​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្តល់​ជូន​នូវ​ម្ហូប​អាហារ នំចំណី និង​ភេសជ្ជៈ ដោយ​ឥតគិតថ្លៃ​ផង​ដែរ ដើម្បី​ចូលរួម​អបអរសាទរ និង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ផង​ដែរ ជាពិសេស​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​រៀបរយ​សាធារណៈ គឺ​កងកម្លាំង និង​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ។

សូម​រំលឹក​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង ដើម្បី​ជា​ការ​រំលឹក​គុណ​ចំពោះ​កងទ័ព​ជើង​ទឹក​ខ្មែរ ដែល​បាន​ពលី​ជីវិត​បូជា​ចំពោះ​ទឹកដី​ក្នុង​ចម្បាំង នា​សតវត្ស​ទី ១២ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ពី​ឆ្នាំ ១១៧៧ ដល់​ឆ្នាំ ១១៨១ នៃ គ​.​ស ដូច​មាន​បង្ហាញ​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ​ជាដើម ហើយ​ជា​រៀងរាល់​ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម​កម្សាន្ត​សប្បាយរីករាយ អបអរសាទរ​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​មាន​តាំងពី​បរម​បុរាណ​ដ៏​យូរលង់​មក​ហើយ ព្រមទាំង​ទស្សនាការ​បណ្ដែតប្រទីប អុជ​កាំជ្រួច ប្រគំ​តន្ត្រីសម័យ​-​បុរាណ និង​សម្តែង​សិល្បៈ​ទាំង ៣ រាត្រី ផង​ដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម