Connect with us

ព័ត៌មានជាតិ

៤ ថ្ងៃ នៃពិធីបុណ្យអុំទូកមានពលរដ្ឋមានបញ្ហាសុខភាពស្រាលៗ ជាង ១ ម៉ឺន ៣ ពាន់នាក់

បានផុស

នៅ

នៅ​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល ៤ ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ និង​កីឡាករ​អុំទូក មាន​បញ្ហា​សុខភាព​ស្រាលៗ ប្រមាណ​ជាង ១ ម៉ឺន ៣ ពាន់​នាក់ ក្នុង​នោះ មាន​ជិត ៣០ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨ វិច្ឆិកា ​នេះ​ថា ​រយៈពេល ៤​ ថ្ងៃ ​នៃ​ពិធី​បុណ្យ​អុំទូក​មាន​ប្រជាពលរដ្ឋ​ និង​កីឡាករ​អុំទូក​ មាន​បញ្ហា​សុខភាព​ស្រាលៗ ​ដូចជា ​ក្តៅខ្លួន ផ្តាសាយ​ និង​ឈឺ​ក្បាល​ ចំនួន​ ១៣ ៥៨១​ ករណី ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ជិត ​៤ ​ពាន់​ករណី​។ ក្នុងនោះ ​នៅ​ថ្ងៃទី ​១៣ ​វិច្ឆិកា ​ដែលជា​ថ្ងៃ​ត្រៀម​អុំទូក​បានផ្តល់​សេវា ចំនួន ​៦៥៦ ​ករណី។ ថ្ងៃទី ​១ ត្រូវ​ថ្ងៃទី ​១៤ ​វិច្ឆិកា​ បានផ្តល់​សេវា​ចំនួន​ ៣ ៣៩០ ករណី។ ថ្ងៃ​ទី ២ ត្រូវ​ថ្ងៃ​ទី ១៥ បានផ្តល់​សេវា​ចំនួន​ ៥ ១២៩ ​ករណី និង​ថ្ងៃ​ទី​ ៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៦ ​វិច្ឆិកា​ បាន​ផ្តល់​សេវា​ចំនួន ៤ ៤០៦ ករណី។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​អ្នក​មក​ទទួល​សេវា​សុខភាព​ជាង​ ១​ ម៉ឺន​ ៣​ ពាន់​ករណី ​ក្នុងនោះ​មាន ​២៧ ​ករណី ​ត្រូវបាន​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ថ្លែងអំណរគុណ ​និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ក្រុម​គ្រូពេទ្យ​ប្រចាំការ គ្រូពេទ្យ​ចល័ត ក្រុម​រថយន្ត​គិលានសង្គ្រោះ ទាំង ៦០៧ នាក់ ​ក្នុង​មួយថ្ងៃ ដែល​បាន​ប្តូរផ្លាស់​វេន​ទៅតាម​ថ្ងៃ​នីមួយៗ បាន​បំពេញការងារ​យ៉ាង​សស្រាក់​សស្រាំ ប្រកបដោយ​ទឹកចិត្ត​ករុណា សន្ដោស សប្បុរស​ ពិសេស​បាន​ចូលរួម​លះបង់​ពេលវេលា ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ កីឡាករ កីឡា​ការិនី ចំណុះ​ទូក នា​ឱកាស​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ ២០២៤។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ខិតខំ​របស់​ក្រុម​គ្រូពេទ្យ​នា​ពេលនេះ នឹង​មាន​ចងចាំ​ទុក​ជា​អនុស្សាវរីយ៍​ចំពោះ​ស្នាដៃ​ក្នុងការ​ចូលរួម​ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ប្រទេសជាតិ ដែល​ពិតជា​ស័ក្ដិសម​នឹង​កិត្តិនាម «គ្រូពេទ្យ​ជា​កងទ័ព​អាវ​ស បំពេញភារកិច្ច​របស់​ទេវតា​»។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «​ការចូលរួម​នាពេលនេះ ​គឺ​ពិតជា​ការងារ​ដ៏​ប្រពៃណី​ថ្លៃថ្លា ដែល​បង្ហាញ​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​ការថែទាំ​សុខភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យើង​គ្រប់ពេលវេលា។ បើ​មិន​មាន​សេចក្តីសុខ បើ​មិន​មាន​សន្តិភាព​ពេញលេញ យើង​ប្រាកដ​ណាស់​ថា​មិន​មាន​ឱកាស​មក​ជួបជុំ​គ្នា​ឈរ​នៅ​ទីនេះ ចូលរួម​រីករាយ និង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះ​ទេ​»។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំនេះ នា​រាជធានី​ភ្នំពេញ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង ៦ លាន​នាក់ មក​ចូលរួម​ដើរ​លេង​កម្សាន្ត​តាម​តំបន់​នានា​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម