Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថាន ឈីងតាវ និងក្រុមហ៊ុន សៃលុន គ្រុប

បានផុស

នៅ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្ស​រណៈយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុន គ្រុប។ ការចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ែន អេង អភិបាលរងខេត្តតំណាងឱ្យអភិបាលខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ មានសិស្ស និស្សិតចុះឈ្មោះចូលរៀនប្រមាណ២ ០០០នាក់ និងបញ្ចប់ការសិក្សាប្រមាណ ១ ០០០នាក់ (ចាប់ពីកម្រិតវិញ្ញា​បនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកទេស)។ ដោយឡែក ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាន ក៏នឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២ ០០០នាក់ ដើម្បីបំពេញនូវតម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចជាស្រេចដោយបំពាក់នូវឧបករណ៍ បរិក្ខារ និងម៉ាស៊ីនគ្រប់គ្រាន់ ដើម្បីបម្រើឱ្យការបង្រៀន និងរៀនប្រកប ដោយគុណភាព។

លោក មុត ចិន្តា បានលើកឡើងទៀតថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន សៃលុន ខាតថាយអឺ ក៏ធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាម្តងរួចមកហើយជាទ្វេភាគី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ពេលនោះ ក្រុមហ៊ុន ខាតថាយអឺរ បានផ្តល់ឱ្យវិទ្យាស្ថាននូវអាហារូបករណ៍សម្រាប់និស្សិត ការផ្តល់នូវសម្ភារ និងកិច្ចសហការបណ្តុះបណ្តាលបណ្តាលរួមគ្នា ព្រមទាំងផ្តល់នូវការចុះកម្មសិក្សា និងការងារដល់សិស្សនិស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងការងារផ្សេងៗទៀត។

ចំណែក លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩  និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការដែលមានរោងចក្រសហគ្រាសសរុបចំនួន៣០៣ រោងចក្រ សហគ្រាស កំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ១០០,០០០នាក់ ក្នុងនោះផងដែរ កម្លាំងពលកម្មជំនាញ ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគុណភាព និងផលិតភាពការងារ។

លោក ម៉ែន អេង បានបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ស្ថិតក្នុងជាឱកាសល្អបំផុត ដែលកម្ពុជាកំពុងមានតម្រូវការចាំបាច់ក្នុងការបំពេញបន្ថែមនូវបច្ចេកទេសថ្មីៗពីប្រទេសរីកចម្រើនដូចជាមិត្តចិន។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាវិទ្យាស្ថានតែមួយគត់ដែលដើរតួជាអ្នកបណ្តុះបណ្តាលជំនាញនាំមុខនៅខេត្តស្វាយរៀង ហើយពិតជាត្រូវការជំនួយបន្ថែមទាំងធនធានរូបវន្ត ធនធានហិរញ្ញវត្ថុ និងធនធានបច្ចេកទេស។

លោកអភិបាលរងខេត្តស្វាយរៀង ក៏បានស្នើដល់ភាគីទាំង៣ មានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន ដៃលុន ខាតថាយអឺរ ឯ.ក បន្តសហការគ្នា និងធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពល្អ ដើម្បីលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស គឺបង្កើនលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការងារ ក្នុងខេត្តស្វាយរៀង និងតម្រូវការរីកចម្រើននៃបច្ចេកវិទ្យា៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម