Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖កម្ពុជាជាប្រទេសតូច ​តែចង់រស់នៅដោយសន្តិភាព និងការអភិវឌ្ឍ ក្នុងនាមជារដ្ឋអធិបតេយ្យ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា កម្ពុជា ជាប្រទេសតូចមួយ ចង់រស់នៅដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០២៤ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន​ ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា សង្កត់ធ្ងន់ដូច្នេះ៖«ក្នុងនាមជាប្រទសតូចមួយ មហិច្ចតារបស់យើងពុំស្ថិតនៅលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតនៅលើការកសាងសន្តិភាព។ ជារួមយើងគ្រាន់តែស្វែងរក ការរស់នៅមួយប្រកបដោយសុខសន្តិភាព ការរីកចម្រើនក្នុងឋានៈជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដី។»។

នៅក្នុងពិធី​ដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ឱ្យសន្តិភាពទៅកាន់ប្រទេសនៅទូទាំងតំបន់។

គួរឱ្យដឹងថា បច្ចុប្បន្ន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI មានសមាជិកជាង​ ១០៩គណបក្ស មកពី ៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។

គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ងាកពីអាមេរិក ចិន​បង្កើនការនាំចូលប្រេងពីកាណាដា

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យ​​​​អូស្ត្រាលី ធ្វើការពិគ្រោះ និងវះកាត់​​ជំងឺរោគស្រ្តី ពីថ្ងៃទី២០-២៥ ខែមេសា

ព័ត៌មានជាតិ១០ នាទីutes មុន

ម្ចាស់​រីសត​នៅស្រុកសំឡូតអះអាង​ថា ឆ្នាំនេះ​ខ្សត់ភ្ញៀវ ខណៈទេសចរ​សម្រុក​ចូលក្រុង​លេង​សង្រ្កាន្ត

ព័ត៌មានជាតិ១២ នាទីutes មុន

ភ្ញៀវទេសចរជិត ២៤ លាននាក់ ដើរលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ ៣ ថ្ងៃ រាជធានី-ខេត្ត ៥ ច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម