Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ទុកពេល ៣០ ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន រុះរើខ្សែកាបអាកាសចេញពីលើផ្លូវ ៤០ ខ្សែ

បានផុស

នៅ

ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង សក្ដិសម​ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ទុក​រយៈពេល ៣០ ថ្ងៃ ឱ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ រុះរើ​ខ្សែកាប​អាកាស​ចេញ​ពី​លើ​ផ្លូវ​ចំនួន ៤០ ខ្សែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប​អាកាស​ក្នុង​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង សក្ដិសម​ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់ បណ្ដាញ​ខ្សែកាប​អាកាស​តាម​ដង​ផ្លូវ​ចំនួន ៤០ ខ្សែ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែកាប​អាកាស​នៅ​តាម​ផ្លូវ​ទាំង ៤០ ខ្សែ ខាង​លើ​នេះ សូម​ប្រញាប់​រួសរាន់ រៀបចំ​រុះរើ​ចេញ​ក្នុង​រយៈពេល ៣០ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្ដា​ក្រុមហ៊ុន ឯកជន ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ផ្ដល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើ​នេះ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម