Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជា

បានផុស

នៅ

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំជំនាន់ថ្មីមួយរូប ដែលមានទស្សនវិស័យវែងឆ្ងាយ និងពេញទៅដោយភាពប្រាកដប្រជា។ លោក ប៉ែន បូណា លើកឡើងដូច្នេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា សង្កត់ធ្ងន់យ៉ាងដូច្នេះ ៖«យើងអាចយល់បានថា សម្តេចធិបតីជាមេដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាណាស់​គួរឱ្យកោតស្ញប់ស្ញែង។»។

លោក ប៉ែន បូណា លើកឡើងដូច្នេះ ដោយផ្អែកលើសមិទ្ធផលការងារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានយ៉ាងច្រើន នាពេលកន្លងមក និងជាពិសេសនាពេលថ្មីនេះ ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យទាំងឡាយអំពីបូរណភាពទឹកដី​ចេញពីក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដកអាវុធចេញពីដៃរបស់ក្រុមប្រឆាំងជ្រុលនិយម​ដែលតែងតែលើកយកបញ្ហាទឹកដីដែលជារឿងដ៏រសើបដើម្បីបំបែកបំបាក់ខ្មែរ បង្កជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដើម្បីគ្រាន់តែកេងចំណេញនយោបាយ សម្តេចធិបតីលោកក៏បានរកឃើញវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយនោះគឺ​ការ​រៀបចំ​ដំណើរទស្សនកិច្ច​កម្សាន្ត​របស់ប្រជាពលរដ្ឋទៅកាន់​តំបន់ព្រំដែន។

លោក ប៉ែន បូណា​ ពន្យល់ថា មូលហេតុដែលសម្ដេចធិបតីរៀបចំ ដំណើរទស្សនកិច្ច​កម្សាន្ត​របស់ប្រជាពលរដ្ឋទៅកាន់​តំបន់ព្រំដែន ពីព្រោះសម្តេចឈ្វេងយល់ថា គ្មានអ្វីច្បាស់លាស់ជាងការឃើញផ្ទាល់ភ្នែកទេ។ លោក ក៏បានរម្លឹកឡើងវិញថា មុនប្រកាសដាក់ចេញដំណើរទស្សនកិច្ចកម្សាន្ត​របស់ប្រជាពលរដ្ឋទៅកាន់​តំបន់ព្រំដែន សម្តេចធិបតី ផ្ទាល់ បានធ្វើដំណើរដោយស្ងាត់ៗដោយមិនបានប្រាប់មុនទៅកាន់តំបន់នោះជាមុនសិន។ ដែលកាលណោះ រូបលោកផ្ទាល់ រួមទាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឡាំ ជា  រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានអមដំណើរសម្តេចនៅពេលនោះ រួចក្រោយសម្តេច ក៏ប្រគល់ភារកិច្ចឱ្យអ្នកទាំងបីនាក់​រៀបចំដំណើរទស្សនកិច្ច​ទៅកាន់ប៉ែកឥសានដើម្បីនាំប្រជាពលរដ្ឋ យុវជនឱ្យបានឃើញស្ថានភាពជាក់ស្តែងតែម្តង។

តាមលោក ប៉ែន បូណា ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ភាគឥសាន មិនត្រឹមតែបានឃើញផ្ទាល់ភ្នែកទេ តែវាក៏ជាដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីការងារព្រំដែន​តាមរយៈបទបង្ហាញយ៉ាងច្បាស់លាស់ស្តីពីការងារ​ព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងពីជំនាន់សម្តេចតេជោ​អតីតនាយករដ្ឋមន្ត្រីមក ដែលជាលទ្ធផល ប្រជាពលរដ្ឋនិងយុវជនដែលបានចូលរួមសុទ្ធតែសម្តែងការសប្បាយ​រីករាយនិងបានយល់ច្បាស់ពីការងារព្រំដែនហើយជឿជាក់ទាំងស្រុងដោយគ្មានមន្ទិលសង្ស័យអ្វីទាំងអស់រឿងព្រំដែននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម