Connect with us

ព័ត៌មានជាតិ

ស្តង់របស់ក្រសួងការងារទទួលបានអ្នកទស្សនានិងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយបានជិត៣មុឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្តង់ទាំង៣របស់ក្រសួងការងារ ដែលក្នុងនោះទីតាំងរាជធានីភ្នំពេញមាន២ស្តង់ និងខេត្តសៀមរាបមាន១ស្តង់ បានដាក់បង្ហាញអំពីវិស័យ បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) ទទួលបានអ្នកទស្សនាស្តង់និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួនជិត៣ម៉ឺននាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋលេខាធិការ សម្រាប់ទីតាំងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារមានអ្នកទស្សនាស្តង់ និងបានចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១១,៩០៤នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៩៥នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៩នាក់។

លោករដ្ឋលេខាធិការ បន្ថែមថាសម្រាប់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ចំនួនសរុប ១១៦៨នាក់។ ចំណែកវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទទួលបានអ្នកទស្សនាបញ្ជរស្តង់ TVET សរុប ១១៦៨នាក់ និងបានចែកខិតប័ណ្ណសរុបចំនួន ៣៨៩៧ សន្លឹក ផងដែរ។ 

ដោយឡែកនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃដូចគ្នា មានអ្នកទស្សនាស្តង់ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយសម្រាប់ ប.ស.ស. ចំនួន ១២,៤២៦ នាក់ និងបានទទួលសមាជិកថ្មីតាមរយៈស្តង់ចុះបញ្ជីចល័តចំនួន ២៨១នាក់ ក្នុងនោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៧ នាក់។  

លោករដ្ឋលេខាធិការ បានលើកឡើងថា ក្រៅតែពីការផ្សព្វផ្សាយតាមទីសាធារណៈ ប្រសិនបើសាធារណជនមានសំណួរ ចម្ងល់ទាក់ទងនឹងវិស័យនានារបស់ក្រសួងការងារ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។ 

គួរបញ្ជាក់ផងដែរថា ក្រសួងការងារបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.),  ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ( TVET) សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សម្រាប់ស្តង់នីមួយៗ មន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តនូវតួនាទីយ៉ាងល្អប្រសើតាមរយៈការផ្តល់ព័ត៌មានពីវិស័យធំៗទាំង៣របស់ក្រសួងការងារទៅសាធារណជន បានយ៉ាងទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម