Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់កុំចូលរួមពាក់ព័ន្ធក្នុងចលនាណាមួយដែលបង្កើតឡើងដោយមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្សី ដោយសារសកម្មភាពរបស់ពួកគេជាចលនាបំផ្លាញសន្ដិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ​។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា យុវជន និងពលរដ្ឋគ្រប់រូប គួរតែចូលរួមក្នុងចលនានយោបាយដ៏ត្រឹមត្រូវដែលស្ថិតនៅក្រោមច្បាប់ ព្រោះច្បាប់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមពលរដ្ឋឱ្យចូលរួមក្នុង​នយោបាយនោះទេ ហើយ​មិនត្រូវ​ធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យតាមបែបអនាធិបតេយ្យនោះដែរ។

លោកបណ្ឌិតបន្តថា ប្រសិនបើប្រជាពលរដ្ឋ​ចង់ចូលរួមសកម្មភាពនយោបាយ ហើយចង់ចូលរួមជួយដល់ប្រទេសជាតិពិតប្រាកដមែន គឺមិនចាំបាច់ពាក់ព័ន្ធនឹងចលនាណាមួយផ្សេងនៅក្រៅពីសកម្មភាពនយោបាយនៅក្នុងស្រុកនោះទេ ដើម្បីការចៀសវាងការប្រព្រឹត្តិខុសច្បាប់ដែលនាំឱ្យសង្គមជាតិបែកបាក់។

អ្នកវិភាគបញ្ជាក់ថា «យើងត្រូវរស់នៅក្នុងសកម្មភាពនយោបាយណា ដែលស្របទៅតាមច្បាប់ធម្មនុញ្ញរបស់យើង និងច្បាប់ផ្សេងៗទៀត ដើម្បីស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ហើយរិះគន់បែបជួយស្ថាបនា ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ត្រូវការពហុគំនិតដែលមានបន្ទាត់ក្រហមនៃច្បាប់ ដើម្បីកុំឱ្យប្រទេសយើងដើរយឺតជាងគេ»។

លោកបណ្ឌិតបន្ថែមថា «យើងជួយគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការអប់រំនានាឱ្យបានរឹងមាំថែមទៀត ហើយរៀងរាល់ប្រាំឆ្នាំម្ដង យើងត្រូវបោះឆ្នោត ក្រោយបោះឆ្នោត យើងត្រូវគោរពស្មារតីនៃប្រជាពលរដ្ឋយើងដែលជាម្ចាស់ឆ្នោត បើបោះឆ្នោតឱ្យនរណាជាអ្នកដឹកនាំប្រទេស យើងគោរពទៅតាមហ្នឹងទៅ»។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានថ្លែងថា ការបង្កើតចលនាដ៏ឆ្គួតលីលានេះ គឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀត ដើម្បីតែការប្រមែប្រមូលរកថវិកាពីអ្នកគាំទ្រណាដែលបន្តការចាញ់បោកនយោបាយរបស់ សម រង្ស៊ីប៉ុណ្ណោះ ខណៈរបៀបវារៈចាស់ៗពីមុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងស្នេហាទឹកដីហាក់ដូចជាលែងមានប្រសិទ្ធភាពបោកប្រាស់គេទៀតហើយ។

លោកបន្តថា ចលនា​ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។

អ្នកឃ្លាំមើលថា គោលបំណងរបស់ពួកគេ គឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សាបង្ហូរឈាម និងបំផ្លាញសន្តិភាព ស្ថេរ​ភាពនយោបាយនៅក្នុងប្រទេស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យ និងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន បញ្ចាក់ថា «តាមពិតទៅ វាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែលទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោកបានថ្កោលទោស និងស្អប់ខ្ពើមសង្គ្រាម»។

លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋគួរតែរក្សាភាពស្ងប់ស្ងាត់ ប្រកាន់គោលជំហរឱ្យរឹងមាំង ចៀសវាងពីចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាយើង។ ​ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជាពលរដ្ឋ តែយើងគប្បីចៀងវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់​ ដែលនាំឱ្យសង្គមជាតិអសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង»។

គួររំឭកផងដែរថា ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខគ្នីគ្នាបានបង្កើតចលនាអសន្ដិសុខជាច្រើន បូករួមទាំងការបំផុសបំផុលផែន​ការ​មាតុភូមិនិវត្តន៍​កាលពីថ្ងៃទី៩​វិច្ឆិកា​ឆ្នាំ២០១៩។

ទោះបីជាយ៉ាងណា ផែនការទាំងអស់ដែលរៀបចំដោយមេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី មិនដែលទទួលបានជោគជ័យនោះទេ ហើយថែមទាំងនាំទុក្ខទោសដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយក្ដាប់តូចទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ១២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

Sokha Hotels

ព័ត៌មានពេញនិយម