Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ ៧ មករា ជួសជុលអណ្ដូងលូ និងគម្របលូ ខូចខាត ជៀសវាងការរាំងស្ទះប្រព័ន្ធលូ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ ៧ មករា បាន​ដាក់​ការ​ជួសជុល​អណ្ដូង​លូ​ក្នុង​មូលដ្ឋាន និង​គម្រប​លូ​ដែល​ខូចខាត ដើម្បី​ជៀសវាង​ការ​រាំងស្ទះ​ប្រព័ន្ធ​លូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែងតែ​គិតគូរ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ ជាពិសេស​នោះ​ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​យកចិត្តទុកដាក់​ពី​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍ ប្រព័ន្ធ​លូ ផ្លូវ​ខូច និង​ជង្ហុក​សំបុក​មាន់ ជាដើម។

ជាក់ស្ដែង រដ្ឋបាល​ខណ្ឌ ៧ មករា បាន​ដាក់​ការ​ជួសជុល​អណ្ដូង​លូ ក្នុង​គម្រោង​រដ្ឋបាល​ខណ្ឌ ៣ ឆ្នាំ រំកិល ក្នុង​ឆ្នាំ ២០២៥ តែ​ដោយ​មាន​ការ​គិតគូរ​របស់​លោក​អភិបាល​ខណ្ឌ បាន​ចាត់​ឲ្យ​ជំនាញ​សាធារណការ​ខណ្ឌ មើល​លើ​ភាព​ជាក់ស្ដែង​ចំពោះ​ទីតាំង​ណា​មួយ​មាន​សភាព​ទ្រុឌទ្រោម ត្រូវ​ជួសជុល ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើដំណើរ។

លោក ប៉ែន ធឿន ប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន និង​បរិស្ថាន​អនាម័យ​ខណ្ឌ ៧ មករា បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ​ថា ពាក់ព័ន្ធ​បញ្ហា​គម្រប​លូ​មាន​សភាព​ទ្រុឌទ្រោម​ខូចខាត​នៅ​ចំណុច​ផ្លូវ​បេតុង ក្បែរ​បុរី​កីឡា ភូមិ ១២ សង្កាត់​វាលវង់ ក៏​មាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ៧ មករា ជួយ​ពិនិត្យមើល ដើម្បី​ជួសជុល​ឲ្យ​ពលរដ្ឋ​ងាយ​ស្រួល​ធ្វើដំណើរ ក្នុង​នោះ​មាន​ការ​ខូច​ចំនួន ៣ ទីតាំង ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ជួសជុល​ឡើងវិញ​មាន​ភាព​ល្អ​ប្រសើរ។

លោក ប៉ែន ធឿន ក៏បាន​បញ្ជាក់​ថា ចំពោះ​គម្រោង​នីមួយៗ ស្ថិត​ក្នុង​កញ្ចប់​ថវិកា​រួមមាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់។ ដូច្នេះ គម្រោង​ជួសជុល​អណ្ដូង​លូ និង​គម្រប​លូ​នេះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​គម្រោង​រដ្ឋបាល​ខណ្ឌ ៣ ឆ្នាំ រំកិល ដែល​ស្ថិត​ក្នុង​គម្រោង​ឆ្នាំ ២០២៥។ តែ​ទោះ​ជា​យ៉ាង​ដូច្នេះ រដ្ឋបាល​ខណ្ឌ បាន​សង្កេត​មើល​ជាក់ស្ដែង​តាម​ទីតាំង​នីមួយៗ ត្រូវ​បាន​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ដល់​សាធារណជន​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ និង សោភ័ណភាព​តាម​ដង​ផ្លូវ​ផង​ដែរ។

ជា​ចុងក្រោយ រដ្ឋបាល​ខណ្ឌ ៧ មករា បាន​សំណូមពរ ក៏ដូចជា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន សូម​ធ្វើការ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​បរិស្ថាន​អនាម័យ ជាពិសេស​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ពេល​មាន​ភ្លៀង​ធ្លាក់​សំរាម​ហូរ​ចូល​ក្នុង​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ​ប្រព័ន្ធ​ទឹក​ហូរ​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម