ព័ត៌មានជាតិ
ប.ស.ស បើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពក្រោមឱវាទ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់អង្គភាពក្រោមឱវាទ សំដៅផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលប្រជុំសន្តិភាព ទីស្នាក់ការកណ្ដាល ប.ស.ស ក្រោមអធិបតីភាព លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាលដោយផ្ទាល់ និងប្រធាន អនុប្រធានសាខាខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធ Zoom សរុបប្រមាណជា ៤០០ រូប។

បើតាម លោក ម៉េង ហុង បានឱ្យដឹងថា កិច្ចប្រជុំការងារផ្ទៃក្នុង ប.ស.ស នេះ ផ្ដោតលើចំណុចសំខាន់ៗ លើរបៀបវារៈចំនួន ៣ រួមមាន ៖ (១).ពិនិត្យលើការអនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តអនុសាសន៍ណែនាំរបស់ លោករដ្ឋមន្ត្រី (២).បទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា និងបណ្ដាប្រទេស នៃអាស៊ាន (៣).ដំណោះស្រាយលើបញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត និងការងារផ្សេងៗ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?