ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ តែងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្សជាប់ជាប្រចាំ
ដោយមានការដឹកនាំពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែផ្សព្វផ្សាយណែនាំដល់នគរបាលជំនាញទាំងការិយាល័យ និងអធិការដ្ឋាននគរបាលទាំង ១៤ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យចុះផ្សព្វផ្សាយអប់រំយល់ដឹងពីបញ្ហាគ្រឿងញៀន និងក្មេងទំនើង ដល់សិស្សសាលា និងភូមិឋានតំបន់ស្មុគស្មាញដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើងដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិ ៧ ដើម្បីឲ្យយល់ដឹងពីផលប៉ះពាល់ នៃគ្រឿងញៀនថា គ្រឿងញៀនធ្វើឲ្យប៉ះពាល់សង្គមជាតិ គ្រួសារ និងខ្លួនឯង ធ្វើឲ្យខូចអនាគត ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនយុវជនមិនត្រូវប៉ះពាល់នឹងគ្រឿងញៀននោះឡើយ។ បន្ថែមទៀតនោះ កម្លាំងនគរបាលជំនាញ ក៏បានធ្វើការបង្ហាញពីសកម្មភាពក្មេងទំនើង យុវជនដែលធ្លាក់នៅក្នុងចង្កោមក្រុមក្មេងទំនើងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងខ្លាំង និងមិនរួចពីសំណាញ់ច្បាប់នោះទេ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី ៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញយន្តការនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺត្រូវឲ្យអាជ្ញាធរបង្កើនបង្ការបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ឲ្យបានដាច់ខាត ដើម្បីសង្គម និងប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា