Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ បន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារព្រៃទា បញ្ចៀសការកកស្ទះ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ និង​រដ្ឋបាល​សង្កាត់​កា​កាប​ទី ២ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​លេខ ៨៦ កា មុខ​ផ្សារ​ព្រៃទា ក្នុង​ភូមិ​ព្រៃទា ១ និង​ភូមិ​ត្រពាំង​ជ្រៃ ដើម្បី​ណែនាំ​អាជីវករ​ដាក់​លក់​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ស្ទះ​ចរាចរណ៍​ដល់​អ្នក​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ទទួល​បាន​បទបញ្ជា​ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​សង្កាត់​ចោមចៅ​ទី ៣ និង​រដ្ឋបាល​សង្កាត់​កា​កាប​ទី ២ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ដង​ផ្លូវ ៨៦ កា មុខ​ផ្សារ​ព្រៃទា ស្ថិត​ក្នុង​ភូមិ​ព្រៃទា ១ សង្កាត់​ចោមចៅ​ទី ៣ និង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ណែនាំ​ឱ្យ​អាជីវករ​យល់​ដឹង​ពី​ការ​ដាក់​លក់ដូរ​រំលោភ​លើ​ផ្លូវ។

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា អាជីវករ​បាន​យល់ដឹង​ច្រើន​ក្នុង​ការ​ដាក់​លក់​លើ​ដង​ផ្លូវ ជៀសវាង​ការ​កកស្ទះ​ពេល​កម្មករ​ចេញ​ពី​ធ្វើការ​រោងចក្រ​នៅ​តំបន់​នោះ តែ​ក៏​នៅ​មាន​អាជីវករ​មួយ​ចំនួន​តូច មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ដែរ។ ជាមួយ​នេះ អាជ្ញាធរ បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ សូម​ចូលរួម​សហការ និង​ស្តាប់​ការ​ណែនាំ​ផង។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ បាន​ណែនាំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​អាជីវករ​កាន់តែ​យល់​ច្បាស់​អំពី​សណ្ដាប់ធ្នាប់។ ទន្ទឹម​នោះ អាជ្ញាធរ ក៏បាន​អរគុណ​ដល់​អាជីវករ​ដែល​បាន​ចូលរួម​សហការ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម