ព័ត៌មានជាតិ
លឺសម្លេងធុងហ្គាសធ្លាយខ្យល់ ដើរចូលទៅមើលផ្ទុះខ្ទេចសាច់មើលមិនយល់
បុរសម្នាក់បានស្លាប់ភ្លាមៗមើលសឹងមិនយល់ ខណៈដែលបុរសរូបនោះដើរទៅឈ្ងោកមើលធុងហ្គាសដែលកំពុងលេចខ្យល់ ហើយក៏ស្រាប់តែផ្ទុះឡើងតែម្តងដែលធ្វើឲ្យរាងកាយរហែកដូចជ្រៀកងៀត និងដុំសាច់ខ្លះទៀតប៉ើងរាប់សិបម៉ែត្រ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលោកគ្រូពេទ្យ ឃឹម សាម៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ម៉េង ហឹង ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាអ្នករស់នៅក្នុងផ្ទះនេះដែរ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលជនរងគ្រោះមកពីចម្ការវិញប្រពន្ធបានប្រាប់ថា ឲ្យទៅមើលធុងហ្គាសតិចមើល ព្រោះមានឮសម្លេងចេញខ្យល់ ពេលនោះជនរងគ្រោះក៏បានចូលទៅមើលស្រាប់តែធុងហ្គាសនោះផ្ទុះឡើងលាន់លឺដូចគ្រាប់មីនបណ្តាលឲ្យជនរងគ្រោះរយៈខ្លួនដូចងៀត និងស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ក្នុងករណីនេះដែរ បានធ្វើឲ្យដំបូលផ្ទះបាយទាំងមូលដែលមានទំហំ ៧គុណ១០ម៉ែត្រ បានរបើកទាំងស្រុង ដោយឡែកជើងម្ខាងបានប៉ើងទៅលើដំបូលផ្ទះអ្នកស្រុកចម្ងាយប្រមាណ៥០ម៉ែត្រ ពីកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីនេះ ដើម្បីឲ្យដឹងថា តើមូលហេតុអ្វីបានបណ្ដាលឲ្យធុងហ្គាសនោះផ្ទុះ។ ប៉ុន្តែនៅក្នុងបញ្ហានេះក៏មានប្រភពមួយបានធ្វើការសន្និដ្ឋានក្រៅផ្លូវការថា អាចបណ្តាលមកពីការបញ្ចូលហ្គាសទៅក្នុងធុងលើសគីឡូ ព្រោះធុងហ្គាសនេះ ទើបតែយកមកពីកន្លែងបញ្ចូលហ្គាសថ្មីៗ ។ បច្ចុប្បន្នសពជនគ្រោះត្រូវបានរៀបចំនិងធ្វើបុណ្យទៅតាមប្រពៃណីនៅនិងកន្លែងកើតហេតុនោះតែម្តង ៕
អត្ថបទ ៖ សោ និយមរដ្ឋ





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ