Connect with us

ព័ត៌មានជាតិ

វិវាទដីធ្លី ត្រូវបានដោះស្រាយដោយជោគជ័យជាបន្តបន្ទាប់ដោយក្រសួងរៀបចំដែនដី

បានផុស

នៅ

វិវាទដីធ្លីគឺជាបញ្ហាដ៏រ៉ាំរ៉ៃនៅក្នុងសង្គមកម្ពុជា ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់ក្រសួងរៀបចំដែនដី
នគររូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់​វិវាទ​ដីធ្លី​ជាច្រើន​ដោយ​ជោគជ័យ និងកំពុងបន្តចុះបញ្ជីដីធ្លី ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា លោក  ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការដោះស្រាយបញ្ហាដីធ្លីដោយជោគជ័យគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«វិវាទដីធ្លីជារឿងក្តៅគគុក ឥឡូវនេះស្រាប់តែស្ងាត់ ដោយសាររាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានដោះស្រាយវិវាទដីធ្លីជាច្រើនស្ទើរតែអស់ទៅហើយ ធ្វើឱ្យស្ងាត់ទំនាស់ដីធ្លី។ នេះជាសមិទ្ធផលមួយធំណាស់ ​ប៉ុន្តែជួនកាលយើងអស់សូវចាប់អារម្មណ៍»។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ប្រគល់ប្លង់កម្មសិទ្ធិដីជូនពលរដ្ឋ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមលោក ​ប៉ែន ​បូណា ក្រសួងរៀបចំដែនដី បានកំណត់ចុះញ្ជីដីធ្លីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅកសាងសង្គមកម្ពុជា ជាភូមិឋានក្សេមក្សាន្ត។

កន្លងទៅ ក្រសួងរៀបចំដែនដី ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានវាស់ដី ចុះបញ្ជីបាន ៧ លាន ៧ សែនក្បាលដី បានចេញបណ្ណ ៧ លានបណ្ណ និងបានវាស់វែងដីបន្ថែម ៣លានក្បាលដីទៀត ហើយចេញបណ្ណ ៥៩ ម៉ឺនបណ្ណជូនប្រជាពលរដ្ឋ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១ លាន ៥ សែន ទៀតនឹងត្រូវបញ្ចប់ការវាស់វែងឆាប់ៗនៅពេលខាងមុខនេះ។

ក្រុមការងារចុះវាស់វែងដីធ្លី

លោក ប៉ែន ​បូណា បញ្ជាក់ថា៖«ការវាស់វែងនេះ អនុញ្ញាតឱ្យក្រសួងដែនដី រៀបចំប្លង់ ព្រំប្រទល់រដ្ឋបាល ភូមិសាស្រ្ត ប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់ប្រសើរ»។

បច្ចុប្បន្នក្រុមការងារ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតាមបណ្តាខេត្ត បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម