Connect with us

ព័ត៌មានជាតិ

អាជ្ញាធរតាមមូលដ្ឋាន ប្ដេជ្ញាផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ឲ្យបានល្អប្រសើរ

បានផុស

នៅ

ការ​បម្រើ​លើ​ការ​ផ្តល់​សេវា​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជូន​ចំពោះ​ប្រជាពលរដ្ឋ នៅតែ​ជា​កិច្ច​ការងារ​ចម្បង និង​អាទិភាព ដែល​ត្រូវ​ចាំបាច់​គិតគូរ និង​បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុវឌ្ឍនា ចៅ​សង្កាត់​រង​ទី ២ សង្កាត់​មិត្តភាព នៃ​រដ្ឋបាល​ខណ្ឌ ៧ មករា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ដែល​មាន សម្តេច​ធិបតី ជា​ប្រមុខ​ថ្នាក់ដឹកនាំ រដ្ឋបាល​សង្កាត់ បាន​បន្ត​ការ​យកចិត្តទុកដាក់​បំផុត​លើ​ការងារ​ផ្តល់​សេវា​តម្រូវការ​ឯកសារ​ជូន​​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។

លោក​ចៅ​សង្កាត់​រង​ទី ២ បាន​បន្ត​ថា ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​លឿន​រហ័ស​ទាន់​ពេលវេលា និង​មិន​មាន​ការ​កំណត់ ឬ​ទាមទារ​តម្លៃ​លើ​ការ​ធ្វើ​ឯកសារ​ណា​ដែល​ច្បាប់​មិន​បាន​កំណត់​នោះ​ឡើយ។ បន្ថែម​ទៀត​នោះ ក្នុង​រយៈពេល​ជិត​ពេញ ១ ឆ្នាំ ២០២៤ នេះ រដ្ឋបាល​សង្កាត់​មិត្តភាព បាន​បម្រើ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ជាង ៧០០ ឯកសារ ដែល​ភាគច្រើន លើ​សេវា​បញ្ជាក់​កិរិយា​មារយាទ បញ្ជាក់​កន្លែង​ការងារ កន្លែង​ស្នាក់នៅ ជាដើម។

សូម​បញ្ជាក់​ថា នៅ​តាម​បណ្តា​សង្កាត់​ទាំង ១០៥ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន និង​កំពុង​អនុវត្ត​តាមរយៈ​យន្តការ​ច្រក​ចេញ​ចូល​តែមួយ ដែល​ជា​ការ​បង្ខិត​ការ​ផ្តល់​សេវា​ឲ្យ​បាន​លឿន​រហ័ស​ជូន​ប្រជាពលរដ្ឋ ធានា​មិន​មាន​ការ​រាំងស្ទះ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ពួកគាត់​រៀងៗ ខ្លួន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម