Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ចុង​ឆ្នាំ ២០២៤ កម្ពុជា​មាន​រោងចក្រ​ឧស្សាហកម្ម​ធំៗ​ចំនួន ២ ៣៤៥ រោងចក្រ បើក​ដំណើរការ​​ទូទាំំងប្រទេស

បានផុស

នៅ

គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជា​មាន​រោងចក្រឧស្សាហកម្ម​ធំៗ​កំពុង​បើក​ដំណើរការ​មាន​ចំនួន ២ ៣៤៥ រោងចក្រ នៅ​ ២៥ ខេត្ត​ក្រុង។ នេះ​បើ​តាម​លោក ទឹង ស៊ីនី ថ្លែង​ក្នុង​កម្មវិធិ​ពិព័រណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជានៅ​ព្រឹក​នេះ​។

លោក ទឹង ស៊ីនី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​​បញ្ជាក់​ថា រោងចក្រ​ខ្នាត​ធំៗ​ចំនួន ២ ៣៤៥ ដែល​កំពុង​បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​នោះ​មាន​រោងចក្រ​ផ្នែក​វាយនភណ្ឌ សំលៀកបំពាក់ និង​ស្បែក​ជើង​​មាន​ចំនួន ១ ២៩៧ រោងចក្រ ដែល​ប្រើប្រាស់​កម្លាំងពលកម្ម​​សរុប​ជាង ១លាន ១ សែន​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​រោងចក្រ​ធំៗ​ជាច្រើន​ លោក ទឹង ស៊ីនី​ បានឲ្យ​ដឹង​​ថា ក៏​មាន​សហគ្រាស​ធុន​តូច​រាប់​សិបម៉ឺន​មូលដ្ឋាន​ទៀត។ គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ ២០២៤ នៅ​ទូទាំង​ប្រទេស​មានសហគ្រាស​ខ្នាតតូច SME ​ចំនួន ៤៤ ៥៥០ មូលដ្ឋាន។​ អ្វី​ដែលលោក​កត់សម្គាល់​នោះ ​ក្នុង​ចំណោម​សហគ្រា​ស​ខ្នាត​តូច​ជាង ៤ ម៉ឺន​មូលដ្ឋាន មាន​សហគ្រាស​​ចំនួន ៨ ២២១ ​ដឹកនាំ​ដោយ​ស្រ្តី

រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ មាន មនុស្ស​ ផ្លូវ ទឹក​ ភ្លើង និង​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​បដិវត្ត​ឧស្សាហកម្ម​ ៤.០។

គោលដៅ​ចម្បង​នៃ​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាល​ទី ១ គឺ​ធានា​កំណើន​សេដ្ឋកិច្ច​​ដោយ​ការ​កសាង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ ជំរុញ​សន្ទុះ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​តាម​រយៈ​កសាង​ភាព​ធន់​លើ​វិស័យ​ទាំង ៥ មាន ភាព​ធន់​វិស័យ​សាធារណ សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ មូលធន​មនុស្ស និង​ភាព​ធន់​វិស័យ​បរិស្ថាន​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ។

លោក ទឹង ស៊ីនី​ បាន​បញ្ជាក់ថា ជាធម្មតាកាលណា​ការអភិវឌ្ឍន៍​សហគ្រាស​និង​ឧស្សាហកម្ម​កាន់តែ​ខ្លាំង អាច​កើតមាន​បញ្ហា​ប្រឈម​ដល់​បរិស្ថាន។ ​ឧស្សាហកម្ម​កាន់​តែកើន ផល​ប៉ះពាល់​កាន់តែ​ខ្លាំង ដូចជា​កាក​សំណល់ និង​ការ​បំពុល​ជាដើម​។

លោក​ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​​ឲ្យ​ប្រសើរ​ឡើង​ តាម​រយៈ​ការ​អនុវត្ត​ឧស្សាហកម្ម​បៃតង​ដោយ​មាន​ភាព​ទំនួល​ខុសត្រូវ​ផ្នែក​បរិស្ថាន។

ក្រសួង​ឧស្សាហកម្ម​បាន​អនុវត្ត​គម្រោង​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយ​ផល​ដល់​បរិស្ថាន (TEST) ដើម្បី​​ជួយ​ពង្រឹង​គុណភាព​ផលិតផលរបស់​សហគ្រាស​ឧស្សាហកម្ម បន្ថែមពីការ​សម្រួល​​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតដូចជា​ការ​ប្រើប្រាស់​ទឹក អគ្គិសនី វត្ថុធាតុ​ដើម រួមទាំងកាត់បន្ថយ​ការ​ប្រើប្រាស់​សារធាតុ​ពុលជាដើម។

ក្នុង​នាម​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា ​នឹង​សហការ​រួម​គ្នាជាមួយ​សហគ្រាស​ឧស្សាហកម្ម ក្នុង​ការ​ពង្រឹងការ​ផលិត​​ឲ្យ​មាន​​គុណភាព​​ល្អ កាត់បន្ថយ​ថ្លៃដើម​ផលិត ពង្រឹង​ផលិតផល​​​ឲ្យ​មាន​ស្តង់ដា​ មានថ្លៃ​ដើម​ផលិតទាបអាច​នាំ​ចេញ​ប្រកួតប្រជែង​នៅ​​ទីផ្សារ​ខាងក្រៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងអប់រំ គ្រោងនឹងដាក់បញ្ចូលការបង្រៀនភាសាចិន ទៅក្នុងកម្មវិធីសិក្សារដ្ឋ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមហ៊ុនមួយរបស់ព្រុយណេ ជម្រាបសម្ដេចធិបតី ពីបំណងចង់បោះទុនវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ ដោយជោគជ័យ នៅខែវិច្ឆិកានេះ

ព័ត៌មានជាតិ១៦ នាទីutes មុន

គិត​ត្រឹម​ចុង​ឆ្នាំ ២០២៤ កម្ពុជា​មាន​រោងចក្រ​ឧស្សាហកម្ម​ធំៗ​ចំនួន ២ ៣៤៥ រោងចក្រ បើក​ដំណើរការ​​ទូទាំំងប្រទេស

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Lisa រងការរិះគន់ថា ប្រើខ្សែមិត្តប្រុសដើម្បីបង្ហាញខ្លួនលើក្របមុខ ជាមួយតារាហូលីវូដ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា​ ជ្រើសតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម