Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងនឹងដាក់បញ្ចូលការបង្រៀនភាសាចិន ទៅក្នុងកម្មវិធីសិក្សារដ្ឋ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ដាក់​បញ្ចូល​ការ​បង្រៀន​ភាសា​ចិន​ទៅក្នុង​កម្មវិធីសិក្សា​រដ្ឋ​នាពេលខាងមុខ​នេះ​ ខណៈ​បច្ចុប្បន្ន​ក្រសួង​កំពុង​សាកល្បង​បង្រៀន​ភាសា​ចិន​ប្រមាណ ២០ សាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្រោយ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ​ការប្រកួត​ចម្រៀង​ចិន «​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​» ឆ្នាំ​ ២០២៤​ នៅ​រាជបណ្ឌិត​សភា​កម្ពុជា កាលពី​ពេល​ថ្មីៗ នេះ លោក ​បណ្ឌិត​សភាចារ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា​ បាន​មានប្រសាសន៍ថា ​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​ កំពុង​សាកល្បង​បង្រៀន​ភាសា​ចិន​នៅតាម​សាលារៀន​ចំនួន​ ២០​ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ ខណៈ​មាន​សាលាបង្រៀន​ភាសា​ចិន​ប្រមាណ​ជាង ​១០០ ​កន្លែង ​នៅ​ទូទាំង​ប្រទេស។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា «យើង​កំពុង​រៀបចំ​បណ្ដុះបណ្ដាល​គ្រូ​ ហើយ​ប្រសិន​អនុវត្ត​ទៅ​ដោយ​រលូន​នោះ ​យើង​នឹង​បញ្ចូល​ភាសា​ចិន​ទៅក្នុង​កម្មវិធី​បង្រៀន​តាម​សាលា​រដ្ឋ​ទៅតាម​ការ​ស្ម័គ្រ​ចិត្ត ​ព្រោះ​ការរៀន​ភាសា​ចិន​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​ខ្លាំង ​ហើយ​នៅពេល​អនាគត​ពេល​មាន​គ្រូបង្រៀន​ភាសា​ចិន​គ្រប់គ្រាន់​ យើង​នឹង​សាកល្បង​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ទាំងអស់​»។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ឥឡូវនេះ​យុវជន​កម្ពុជា​ចូលចិត្ត​រៀន​ភាសា​ចិន​ច្រើន​សម្រាប់​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ​ ខណៈ​មាន​ជនជាតិ​ចិន​ជាច្រើន​បានដាក់​ទុន​វិនិយោគ ក៏​ដូចជា​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា។

លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​ បាន​លើកឡើងថា បច្ចុប្បន្ន​នេះ​យើង​បាន​បង្កើត​វិទ្យាស្ថាន​ខុង​ជឺ​ចំនួន​ ៤​ កន្លែង​ នៅ​កម្ពុជា​ ហើយ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២៣​ យើង​មាន​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ភាសា​ចិន​បញ្ជូន​មកពី​ប្រទេស​ចិន​ចំនួន​ ២៨០ ​នាក់​ និង​មាន​អ្នកស្ម័គ្រចិត្ត​មក​បង្រៀន​ភាសា​ចិន​ជាង​ ១ ៩០០​ នាក់ ​និង​មាន​អ្នកគ្រូ​ និង​លោកគ្រូ​កម្ពុជា​បង្រៀន​ភាសា​ចិន​ ៦០ ​នាក់។ ក្រៅពីនេះ​ យើង​មាន​គ្រឹះស្ថាន​បង្រៀន​ភាសា​ចិន​ជាង​ ១០០​ កន្លែង ដោយមាន​អ្នក​រៀន​ភាសា​ចិន​ជាង ​១០ ​ម៉ឺន​នាក់។

លោក​ឯកអគ្គរដ្ឋទូត ​បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​ខ្មែរ រៀន​ភាសា​ចិន​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​ ព្រោះថា​ភាសា​ជា​ស្ពាន​ និង​ជា​កូនសោ ដើម្បី​ជំរុញ​ការយល់ដឹង ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​ សំដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន ​និង​រវាង​ប្រទេស​ទាំងពីរ​ កាន់តែ​ស្អិត​រមួត និង​ប្រសើរ​ឡើង​បន្ថែម​ទៀត។

លោក វ៉ាង វិ​ន​ពី​ន​ ក៏បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​ចិន​រៀន​ភាសា​ខ្មែរ​ ហើយ​លោក​ជឿជាក់ថា ជនជាតិ​ទាំងពីរ ​នឹង​រៀន​ភាសា​ពី​គ្នា​ទៅវិញទៅមក​កាន់តែច្រើន​ ធ្វើ​ឱ្យ​ទឹកចិត្ត​រវាង​ប្រជាជន​ទាំងពីរ​កាន់តែ​ខិត​ជិត​ជាមួយគ្នា​ រួមចំណែក​ពង្រឹង ​និង​ពង្រីក​ចំណងមិត្តភាព​កម្ពុជា-ចិន កាន់តែ​រឹងមាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រុមហ៊ុនក្នុងស្រុកបានកៀរគរទុនជាង៤០០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតង

សេដ្ឋកិច្ច១៤ នាទីutes មុន

កម្ពុជា-ចិន ពង្រឹងការប្រើប្រាស់លុយរៀល និងយ័នសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឆ្នាំណាក៏ដូចឆ្នាំណា ក្រុមហ៊ុន វឌ្ឍនៈ សហការរៀបចំតុបតែងលម្អ និងប្រារព្វ​សង្ក្រាន្ត​ឆ្នាំថ្មី ស្ទើរគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស

កីឡា១៦ នាទីutes មុន

Pep Munoz លេង​ចិត្តសាស្ត្រ​ណាស់​ដាក់​ប៉ុន្មាន​ម៉ាត់​នេះ​កីឡាករ​ផ្ដោត​អារម្មណ៍​ប្រកួត​មិន​ខ្វល់ថ្ងៃ​ចូល​ឆ្នាំ​

កីឡា២៦ នាទីutes មុន

លោក Oleg ថា បាល់ទាត់កម្ពុជាពិតជារីកចម្រើន ក្រោយព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្តាច់ព្រ័ត្រ ACL

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម