ព័ត៌មានជាតិ
បុណ្យអុំទូកកាលពីសប្តាហ៍មុន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ បានទៅលេងកម្សាន្តនៅខេត្តរតនគិរី
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ៤ម៉ឺននាក់ បានទៅលេងកម្សាន្តនៅក្នុងខេត្តរតនគិរី។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ បានទៅលេងកម្សាន្តក្នុងអំឡុងបុណ្យអុំទូកដែលរៀបចំឡើងនៅក្នុងខេត្ត និងជាង២ម៉ឺននាក់ទៀត បានទៅដើរកម្សាន្តក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៩-១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រឡងប្រណាំងទូក នៅរមណីយដ្ឋានបឹងកន្សែង និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុប ១០៣,៤២៦នាក់។ ក្នុងនោះ ប្រជាពលរដ្ឋដែលមកកម្សាន្តមានសរុបប្រមាណ ៧៦,៩០៩នាក់ កើនឡើង៥.០៥% រីឯ ភ្ញៀវទេសចរជាតិចំនួន ២៥,៣៦០នាក់ កើនឡើង២១.១០ % ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន១,១៥៣នាក់ កើនឡើង១.១៥៣ %។ ភ្ញៀវទេសចរសរុប មានចំនួន ២៦,៥១៣នាក់ បានកើនឡើង២០.៥៥%។
ចំណែក ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វិញ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុប៤៦,៤៤៩នាក់។ ក្នុងនោះ ប្រជាពលរដ្ឋដែលមកកម្សាន្ត មានចំនួនសរុបប្រមាណ ២៥,៣៨២ នាក់ កើនឡើង ៧.៥៧% ភ្ញៀវទេសចរជាតិមានចំនួន ២០,៨១៣នាក់ កើនឡើង ៨.៨១% ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២៥៤នាក់ កើនឡើង ៥២.១៩%។ ដូច្នេះ ភ្ញៀវទេសចរសរុបមានចំនួន២១,០៦៧នាក់ កើនឡើង ៩.១៨%។
បើតាមមន្ទីរទេសចរខេត្តរតនគិរី ចំនួនភ្ញៀវទេសចរ មានការកើនឡើងបែបនេះ គឺដោយសារមានព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗមួយចំនួន មានជាអាទិ៍ រដ្ឋបាលខេត្ត បានរៀបចំឱ្យមាននូវប្រទីបតាមអង្គភាព និងរៀបចំឱ្យមានការប្រណាំងទូក នៅរមណីយដ្ឋានបឹងកន្សែង។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំពិធីអកអំបុក និងបង្ហោះគោម និងបាញ់កាំជ្រួច ហើយសន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។ រដ្ឋបាលខេត្ត ក៏បានរៀបចំអនាម័យសោភ័ណភាពទីក្រុង និងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈ និងជុំវិញមាត់បឹងកន្សែង ខណៈវាកម្មសា្នក់នៅ និងភោជនីយដ្ឋាន ពុំមានការដំឡើងថ្លៃ សម្រាប់ភ្ញៀវទេសចរ ពោល គឺសេវាកម្មសា្នក់នៅ និងភោជនីយដ្ឋាន បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។
ដោយឡែក នៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្រោមការដឹកនាំ និងរៀបចំដោយលោក ញ៉ែម សំអឿន អភិបាលខេត្ត បានកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើន រួមមាន ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាក់សត្វក្តាន់ រូបសំណាក់សត្វអកញីឈ្មោល រូបសំណាក់គ្រួសារដំរី និងបានរៀបចំសោភ័ណ្ឌភាពទីក្រុង ដោយបំពាក់អំពូលLED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង និងបាញ់កាំជ្រួចជាដើម នៅបរិវេណមាត់បឹងកន្សែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី និងភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្តរតនគិរី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
ដោយ៖ ខៀវ ចាប
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់