Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរីអាកាសធាតុ​​ចុះត្រជាក់ អាជីវករ​លក់ខោអាវរងាចាប់ផ្ដើមកាក់កប

បានផុស

នៅ

អាកាសធាតុនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វើឲ្យអាជីវករលក់សម្លៀកបំពាក់ក្រាស់ៗនៅខេត្តភាគឦសានមួយនេះ ចាប់ផ្ដើមលក់ដាច់ច្រើនជាងធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករម្នាក់​នៅផ្សារសែនមនោរម្យ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា​នេះថា កាលពីដើមខែវិច្ឆិកា មានអតិថិជនមិនសូវច្រើនប៉ុន្មានទេ ប៉ុន្តែចាប់ពីពាក់កណ្ដាលវិច្ឆិកាមក មានអតិថិជន​ច្រើនគួរសម មកទិញខោអាវរងាពីតូបរបស់លោក។

ជាទូទៅ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ ពីខែវិច្ឆិកា រហូតដល់ខែមករា។ បន្ថែមលើនេះ ព្យុះមែនយី (Man-yi) ដែលកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង ក៏ជះឥទ្ធិលលើអាកាសធាតុនៅកម្ពុជាផងដែរ ពោលគឺតំបន់ខ្ពស់រាប ដែលមានខេត្តមណ្ឌលគិរីដែរនោះ នឹងចុះត្រជាក់ដល់ ២០អង្សារសេ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិច្ឆិកា៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

បទបញ្ជាថ្មីរបស់លោកត្រាំ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Taylor Swift

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តអ្នកជំនាញបច្ចេកទេសដាក់ពាក្យវាយតម្លៃសមត្ថភាព ស្របតាមស្តង់ដារពលកម្មជំនាញថ្នាក់ជាតិ និង តំបន់

កីឡា១៤ នាទីutes មុន

ធន់​ វណ្ណា​ រំលឹក​អនុស្សាវរីយ៍​ឈរ​សុំ​លោក​ ធន់ សុភា​ ដដែល​ៗតាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ១៨ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម