Connect with us

ព័ត៌មានជាតិ

ក្រោយត្រៀមក្លាយជាសមាជិករដ្ឋាភិបាល លោក ប្រាក់ សុខុន ត្រូវ គ.ជ.ប លុបឈ្មោះពីសមាជិកព្រឹទ្ធសភា

បានផុស

នៅ

លោក ប្រាក់ សុខុន ត្រូវបាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបឈ្មោះពីសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅបំពេញការងារជាសមាជិករាជរដ្ឋាភិបាលវិញ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ដែលក្នុងនោះ លោក ប្រាក់​ សុខុន បច្ចុប្បន្ន​ជា​សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគរាជធានីភ្នំពេញ និងមានតួនាទីជាអនុប្រធានទី១​​ ​ព្រឹទ្ធសភា នឹង​ត្រឡប់​មក​កាន់​តំណែង​ចាស់​របស់​លោកវិញ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ជំនួយ​លោក សុខ ចិន្ដាសោភា ដែលទើប​​កាន់​តំណែង​នេះរយៈពេល១ឆ្នាំ​៣ខែ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧។ ដោយឡែក លោក សុខ ចិន្តាសោភា នឹងនៅរក្សាតំណែងត្រឹមជាឧបនាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះលោក ប្រាក់ សុខុន ភេទប្រុស កើតថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥៤ បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្តីសម្រេចទទួលស្គាល់លោក ង៉ែត ចដ្តាវី ភេទប្រុស កើតថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥៣ ជាបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជំនួសលោក ប្រាក់ សុខុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម