ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូត៦គ្រឿង និងរថយន្តគិលានសង្រ្គោះ ១គ្រឿងដល់ស្រុកសណ្តាន់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូត៦គ្រឿង សម្រាប់ចម្លងសិស្សានុសិស្សទៅកាន់សាលារៀន និងរថយន្តគិលានសង្រ្គោះ១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកសណ្តាន់។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដឹកនាំសហការីប្រគល់ជូនកាណូតសម្រាប់ដឹកជញ្ជូនសិស្សានុសិស្សឆ្លងស្ទឹងសែនទៅកាន់សាលារៀន និងប្រគល់ជូនរថយន្តគិលានសង្គ្រោះ១គ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកសណ្តាន់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ការផ្តល់ជូនកាណូតចំនួន៦គ្រឿង នាឱកាសនេះ ត្រូវបានផ្តល់ជូនដល់ឃុំ ចំនួន៣ឃុំ គឺឃុំដងកាំបិត ឃុំមានជ័យ និងឃុំខ្លែង ក្នុង១ឃុំ ចំនួន២គ្រឿង សម្រាប់បម្រើឲ្យការចម្លង សិស្សានុសិស្ស ទៅកាន់សាលារៀនដោយឥគិតថ្លៃ រួមជាប្រេងសាំងចំនួន៩០០លីត្រ។ ដោយឡែករថយន្តគិលានសង្រ្គោះ១គ្រឿ ប្រេងម៉ាស៊ូតចំនួន៣០០លីត្រ និងថវិកា ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់ អ្នកបើកបររថយន្តគិលានសង្គ្រោះ ក៏ត្រូវបានប្រគល់មន្ទីរពេទ្យបង្អែកស្រុកសណ្តាន់ ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងបេសកម្មភាពសង្រ្គោះរាល់ពេលប្រជាពលរដ្ឋត្រូវការជាចាំបាច់ផងដែរ។

លោកបន្តថា អំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូននេះ ពិតជាបានរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងជំរុញ លើកទឹកចិត្តដល់ក្មួយៗគ្រប់រូបឲ្យបន្តប្រឹងប្រែងខិតខំសិក្សា ក្រេបជញ្ជក់យកចំណេះដឹងក្លាយ ជាយុវជនប្រកប ដោយចំណេះដឹង ចំណេះធ្វើ ជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ នាពេលអនាគត។

ក្នុងឱកាសនោះដែរ លោក ឃាន់ សុខន អភិបាលរងស្រុកសណ្តាន់ លើកឡើថា ក្នុងនាមប្រជាពលរដ្ឋ រស់នៅស្រុកសណ្តាន់ ក៏ដូចជាសិស្សានុសិស្ស សូមគោរពថ្លែងអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែយកចិត្ត ទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ និងសុខភាព សុវត្ថិភាព របស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកន្លែង គ្រាប់ពេលវេលា៕
អត្ថបទ៖ ឈាង មករា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ