Connect with us

ព័ត៌មានជាតិ

រយៈពេល១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាសមាជិក ប.ស.ស.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រងការចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ 

លោករដ្ឋលេខាធិការ បានបង្ហាញថា គិតក្នុងរយៈពេលមួយឆ្នាំនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះបញ្ជីសមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនសរុប ៥៦៣ ៦៩៤នាក់ (បុគ្គលស្វ័យនិយោជន៍ចំនួន ៤២៦ ៤៨៦នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៣៧ ២០៨នាក់)។

ជារួម ការពង្រីកការគ្របដណ្តប់ការថែទាំសុខភាពសម្រាប់សមាជិក ប.ស.ស. មានចំនួនកើនឡើងសរុបរហូតដល់ ២ ៦៨២ ៤៤២នាក់ ធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងប្រមាណជា ៣៤%។ ក្នុងនោះ សមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. សរុបមានចំនួន ៧៤១ ៧០៨ដង ក្នុងរយៈពេល១ឆ្នាំមកនេះ។

បន្ថែមពីនេះទៀត លោករដ្ឋលេខាធិការ លើកឡើងថា ប.ស.ស. ក៏ជាអង្គភាពមួយដែល រាជរដ្ឋាភិបាល បានចាត់តាំងឱ្យអនុវត្តកម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលជាសមាជិក ប.ស.ស. (របបភាគទានជាកាតព្វកិច្ច) ដោយរយៈពេលមួយឆ្នាំគិតពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកផ្តល់ជូនម្តាយចំនួន ១១៦ ៣៦៦នាក់ និងកូនចំនួន ១១៤ ៤៩៨នាក់ គិតជាទឹកប្រាក់សរុប ៩៣ ០៣០លានរៀល។ ជាមួយគ្នានេះ បើគិតចាប់ពីអនុវត្តកម្មវិធីនេះកាលពីខែសីហា ឆ្នាំ២០២៣មក ប.ស.ស. បានបើកផ្តល់ជូនទៅម្តាយចំនួន ៥៦៥ ៤៤៣នាក់ និងកូនចំនួន ៥៥២ ៨៩៤ នាក់ គិតជាទឹកប្រាក់សរុប ២៨៣ ១៩៥លានរៀល ។

គួរបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការដូចជា Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

លើសពីនេះទៀត ក៏មានក្រុមការងារចុះទៅធ្វើការចុះបញ្ជិកាចល័តដោយផ្ទាល់នៅតាមទីប្រជុំជន ផ្សារ ក្រសួង ស្ថាប័ន និងបានដាក់ឱ្យអនុវត្តការចុះបញ្ជីតាម Online (Nssf Member App) ចាប់តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤មក ដើម្បីជួយសម្រួលបន្ថែមដល់ប្រជាជន ក្នុងការចុះបញ្ជី និងទទួលបានបណ្ណសមាជិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៧ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១២ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម